ព័ត៌មានទាន់ហេតុការណ៍៖

ភាគច្រើនពលរដ្ឋប្រទេសលោកខាងលិចព្រួយបារម្ភពីសង្គ្រាមលោកលើកទី៣ជិតផ្ទុះឡើង

ចែករំលែក៖

ស្ថានភាពលើពិភពលោកប្រែប្រួលជាច្រើនក្នុងឆាកនយោបាយសង្គ្រាមស៊ីវិល អំពើហិង្សាជាមួយនឹងការគំរាមកំហែង ដោយក្រុមភេរវកម្មធ្វើឲ្យពលរដ្ឋនៅក្នុង ប្រទេសលោកខាងលិចមានអារម្មណ៍ភ័យខ្លាចពីជោគវាសនារបស់មនុស្សជាតិ។

តាមលទ្ធផលស្ទង់មតិដែលរៀបចំឡើង ដោយក្រុមហ៊ុន Yougov បង្ហាញឲ្យឃើញ ថា ពលរដ្ឋប្រទេសលោកខាងលិចព្រួយ បារម្ភពីសង្គ្រាមលោកលើកទី៣កើតឡើងក្នុងពេលឆាប់ៗខាងមុខ។

សារព័ត៌មាន The Independent របស់អង់គ្លេសបានផ្សាយនូវលទ្ធផលស្ទង់មតិទៅ លើពលរដ្ឋជិត១ពាន់នាក់មកពី៩ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក អង់ គ្លេសនិងបារាំងជាដើម។ តាមលទ្ធផល នៅអាមេរិកមានពលរដ្ឋ ៦៤ភាគរយគិតថា ពិភពលោកមិនអាចគេចផុតពីសង្គ្រាមលោកលើកទី៣នោះឡើយ និង១៥ភាគ រយយល់ថាពិភពលោកមានសន្តិភាព។

ចំណែកនៅក្នុងប្រទេសអង់គ្លេស មាន ពលរដ្ឋដល់ទៅ៦១ភាគរយយល់ថាសង្គ្រាម លោកកំពុងតែខិតមកជិតហើយក្រៅពីនេះ មានពលរដ្ឋ១៩ភាគរយយល់ថាពិភពលោកនឹងមានសន្តិភាព។

អគ្គនាយកទទួលបន្ទុកបញ្ហាសង្គមរបស់ YouGov លោក Anthony Wells បានឲ្យ ដឹងថា «ការព្រួយបារម្ភពីរឿងមិនល្អមានច្រើនបំផុតនៅក្នុងប្រទេសបារាំងនិងអាមេរិក»។ លោកបន្តទៀតថា ការព្រួយបារម្ភ របស់ពលរដ្ឋអាមេរិកដោយសារតែយល់ឃើញថា ខ្លួនមិនមានភាពកក់ក្តៅក្នុងការ ដឹកនាំរបស់ប្រធានាធិបតីថ្មី ដូណាល់ ត្រាំ ។

នៅក្នុងប្រទេសបារាំងពលរដ្ឋដល់ទៅ៨០ភាគរយព្រួយបារម្ភពីការវាយប្រហារភេរវកម្មអាចកើតឡើងជាច្រើននៅពេល អនាគត។ ក្រៅពីនេះពលរដ្ឋអាមេរិក៥៩ ភាគរយ និងពលរដ្ឋអង់គ្លេស៧១ភាគរយ យល់ថា ការគំរាមកំហែងកើតចេញពីប្រទេស រុស្ស៊ី។

តាមការត្រួតពិនិត្យជាក់ស្តែងរបស់អង្គការខាងលើព្រឹត្តិការណ៍ Brexit នៅអឺរ៉ុប, លោក ឌុយទែរទេ មេដឹកនាំហ្វីលីពីន , លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី អាមេរិក និងការហូរចូលនៃក្រុមភេរវករនៅអឺរ៉ុបគឺជាក្តីបារម្ភបំផុតរបស់ពលរដ្ឋប្រទេស លោកខាងលិច។

កាលពីឆ្នាំ២០១៦ បានបិទបញ្ចប់ទៅដោយមានរឿងរ៉ាវជាច្រើនកើតឡើង។ ប៉ុន្តែនៅឆ្នាំ២០១៧នេះ នឹងមានហេតុការណ៍កាន់តែអាក្រក់ជាងឆ្នាំមុនទៅទៀត ដោយមានបញ្ហាជាច្រើនកំពុងរង់ចាំនៅ ខាងមុខធ្វើឲ្យពិភពលោកកាន់តែស្មុគ ស្មាញថែមទៀត។

ការព្រួយបារម្ភរបស់ពលរដ្ឋអឺរ៉ុបក្រោយ ពេលមានព័ត៌មានថា មេដឹកនាំក្រុមភេរ វកម្ម IS បានដឹកនាំកូនចៅជាង៤០០នាក់ ចូលទៅកាន់តំបន់អឺរ៉ុបក្រោមការបិទបាំងជាជនភៀសខ្លួន។

មេដឹកនាំក្រុម IS ដែលចូលទៅអឺរ៉ុប នោះមានឈ្មោះថា Lavdrim Muhajeri ជនជាតិអាល់បានៀជាមេបញ្ជាការជាន់ ខ្ពស់របស់អីុស្រាអែលដែលគេបានស្គាល់ឈ្មោះថា Abu Abdullah al Kosovo ។

ក្នុងចំណោមគោលដៅដែលបានព្យាករ ទុកថា អាចនឹងរងការវាយប្រហារនោះគឺ ទីតាំងសាធារណៈនៅកូសូវ៉ូនិងព្រះវិហារ Serbia ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើ ទឹកដីកូសូវ៉ូនិងអាល់បានៀក្រុមសន្តិសុខបានចាប់ខ្លួនមនុស្ស១៩នាក់សង្ស័យថា បានឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងតំបន់។

ការប្រកាសខាងលើកើតឡើងក្រោយពេលដែលតំបន់អឺរ៉ុបរងការវាយប្រហារជាបន្តបន្ទាប់ពីក្រុមភេរវកម្ម IS ក្នុងនោះមាន ការបើករថយន្តបុក និងការវាយប្រហារនៅក្នុងប្រទេសទួរគីជាដើម៕ ម៉ែវ សាធី

asr4


ចែករំលែក៖