យ៉ាងហោចណាស់មានពលរដ្ឋា១៨នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមដែនអាកាសពីកម្លាំងទាហានតួគី ទៅលើស្រុក Al Babនិងភូមិពីរផ្សេងទៀត នៅភាគខាងជើងទីក្រុងអាឡែបប៉ូ ។
នៅក្នុងថ្ងៃទី១៦ ខែមករា យន្តហោះចម្បាំងទួរគីបានវាយប្រហារទម្លាក់គ្រាប់់ទៅលើភូមិ BaZaaនិងTadafភាគខាងជើងទីក្រុងអាឡែប៉ូ សម្លាប់មនុស្ស៩នាក់ និង៥៧នាក់រងរបួស គឺជាពលរដ្ឋនៅក្នុងភូមិ។
នៅថ្ងៃទី១៤ ខែមករា ទាហានទួរគីក៏បានវាយប្រហារទៅលើភូមិ Al Tafriehសម្លាប់មនុស្ស ៤នាក់ក្នុងមួយគ្រួសារផងដែរ ។
នៅក្នុងព្រិត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ កម្លាំងទាហានទួរគី បានសម្លាប់ខ្មាន់កាំភ្លើង ក្រុម Is ៤១នាក់ និងបំផ្លាញទីតាំង១៨៧កន្លែង របស់ក្រុមនេះនៅភាកខាងជើងស៊ីរី។
នៅរយៈពេលចុងក្រោយនេះ រុស្ស៊ីបង្កើនការវាយប្រហារ ទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី ដោយដណ្តើមបានទីតាំងជាច្រើនមកគ្រប់គ្រងផងដែរ ។ ការបង្កើតសកម្មភាពវាយប្រហារកើតឡើងក្រោយពេលដែលតួគីរងការវាយប្រហារភេរវកម្មពីក្រុម IS ៕ ម៉ែវ សាធី