ព័ត៌មានទាន់ហេតុការណ៍៖

Paris Saint-Germain ប្រជែងឈ្នះបិសាចក្រហមដើម្បីនាំយក Cristiano Ronaldo ទី២មកកាន់បារាំង

ចែករំលែក៖

ក្លិបយក្សរបស់បារាំង Paris Saint-Germain បានប្រជែងឈ្នះក្លិបបិសាចក្រហម Manchester United ដើម្បីនាំយកកីឡាករ Goncalo Guedes ពីក្លិប Benfica របស់ប្រទេសព័រទុយហ្គាល់។

កីឡាករ Goncalo Guedes បានចុះហត្ថលេខាលេងឲ្យក្លិប Paris Saint-Germain រយៈពេល៤ឆ្នាំកន្លះ ក្នុងតម្លៃខ្លួន២១លានផោន តែប្រសិនបើ Paris Saint-Germain យល់ព្រមលក់គាត់បន្តទៀតនោះ ក្លិប Benficaក៏ទទួលបានប្រាក់៦លានផោនទៀតផងដែរ។

កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ មានទម្រង់លេងល្អ ត្រូវបានគេប្រៀបធៀបថា ជាកីឡាករ Cristiano Ronaldoទី២។ គាត់បានសម្តែងក្តីសប្បាយរីករាយក្រោយផ្ទេរមកប្រទេសបារាំងថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានមកចូលរួមក្រុមធំដូចជា Paris Saint-Germainនេះ ។ លេងបាល់ជាមួយនឹងកីឡាករល្អៗនៅទីនេះនឹងជួយខ្ញុំឲ្យរីកចម្រើនច្រើន” ។

នៅពេលជាមួយគ្នានេះក្លិប Paris Saint-Germain ក៏បានយល់ព្រមឲ្យក្លិប Las Palmas របស់អេស្ប៉ាញខ្ចីជើងខ្សែប្រយុទ្ធអេស្ប៉ាញ Jese Rodriguez ទៅលេងរហូតដល់ចប់រដូវកាល។

កីឡាករវ័យ២៣ឆ្នាំរូបនេះ បានផ្លាស់ចេញពីក្លិប Real Madrid មកកាន់ប្រទេសបារាំងក្នុងតម្លៃ២៦,៧៥លានដុល្លារអាមេរិក ៕ ដេវីត

paris (3) paris (1) paris (2)


ចែករំលែក៖