ព័ត៌មានទាន់ហេតុការណ៍៖

សុបិនអាក្រក់របស់ចិន គឺពេលជប៉ុនមានគ្រាប់បែកបរមាណូ

ចែករំលែក៖

 

សុបិនអាក្រក់បំផុតរបស់ចិននាពេលនេះ គឺជប៉ុនមានគ្រប់បែកបរមាណូ ទាំងនោះហើយធ្វើឲ្យសន្តិសុខរបស់ចិន កាន់តែស្មុគស្មាញជាងនេះ ហើយបង្ខំឲ្យចិន ត្រូវតែបង្កើនការផលិតអាវុធបរមាណូ របស់ខ្លួនថែមទៀត។

កន្លងមក ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំធ្លាប់បានលើកឡើងថា អាមេរិកអាចនឹងដាក់គ្រាប់បែកបរមាណូនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ដើម្បីការពារប្រទេសនេះ ហើយដកទាហានអាមេរិកទៅស្រុកវិញ ដើម្បីកាត់បន្ថយការចំណាយទៅលើកម្លាំងយោធា។

ចំណែកជប៉ុនវិញ មិនមានបំណងផលិត ឬរក្សាអាវុធបរមាណូនៅក្នុងប្រទេសរបស់ខ្លួនឡើយ មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនក៏បានប្រឆាំងនឹងកម្មវិធីបរមាណូទៀតផង។ ជប៉ុនគឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលទទួលរងការវាយប្រហារដោយគ្រាប់បែកបរមាណូពីអាមេរិក។

ជាមួយគ្នានេះចិន ក៏គ្មានបំណងឌឺដងជប៉ុន ផងដែរដោយខ្លាចជប៉ុនមានគ្រាប់បែកបរមាណូ។

នៅក្នុងគោលនយោបាយការពារជាតិរបស់ចិនបានបញ្ជាក់ថា ចិននឹងប្រើប្រាស់អាវុធបរមាណូ នៅពេលណាចិនរងការវាយប្រហារបរមាណូពីសត្រូវ ហើយត្រូវតប់វិញតែប៉ុណ្ណោះ។ ទាំងនោះមានន័យថា បើមានសង្គ្រាមកើតឡើង ជប៉ុនក៏មិនរងការវាយប្រហារដោយបរមាណូពីចិននោះដែរ ដោយសារតែជប៉ុនគ្មានអាវុធបរមាណូ។

ប៉ុន្តែចិនអាចផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ប្រសិនបើជប៉ុនមានគ្រាប់បែកបរមាណូនោះ។ បច្ចុប្បន្នជប៉ុនមានអាវុធទំនើបៗជាច្រើន ហើយបើប្រទេសនេះមានគ្រាប់បែកបរមាណូនោះ ប្រទេសនេះកាន់តែខ្លាំងធ្វើឲ្យចិនពិបាកទប់ទល់។ ជប៉ុននឹងបំពាក់បរមាណូរបស់ខ្លួនទៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់។

បច្ចុប្បន្ន ជប៉ុនបានចំណាយទៅលើការផលិតកាំជ្រួចមីស៊ីលបាញ់ចេញពីដី មួយចំនួនតូចប៉ុណ្ណោះ ហើយមីស៊ីលនីមួយៗអាចបំពាក់ក្បាលគ្រាប់ បានជាច្រើនគ្រាប់។ កាំជ្រួចមីស៊ីលរបស់ជប៉ុនដែលអាចបំពាក់ក្បាលគ្រាប់បរមាណូនោះ មិនចាំបាច់ធំពេក ឬរយៈចម្ងាយឆ្ងាយដូចចិន និងកូរ៉េខាងជើងឡើង ជប៉ុនត្រូវការតែកាំជ្រួចមីស៊ីលកម្រិតមធ្យម បាច់ដល់តែប្រទេសចិនប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ ។ ពេលនេះ ជប៉ុនមិនមានសត្រូវនៅឆ្ងាយឡើយ គឺនៅក្បែរខ្លួនតែប៉ុណ្ណោះ។ បច្ចុប្បន្នជប៉ុនមានមីស៊ីល១០០គ្រាប់ ដែលមានកម្លាំងបំផ្លាញស្មើ១០០គីឡូតោនតែប៉ុណ្ណោះ។

អំពីយន្តហោះទម្លាក់គ្រាប់ ជប៉ុនត្រូវការតែយន្តហោះទម្លាក់គ្រាប់បំបាំងកាយមួយក្រុមប៉ុណ្ណោះ ដែលអាចបាញ់មីស៊ីល និងទម្លាក់គ្រាប់បរមាណូគឺគ្រប់គ្រាន់ ។ យន្តហោះទាំងនោះអាចហើរចូលទៅកៀកទីតាំងរបស់សត្រូវ និងវាយប្រហារបំផ្លាញទីតាំងបរមាណូរបស់សត្រូវគឺគ្រប់គ្រាន់។

កម្លាំងយន្តហោះទមា្លក់គ្រប់ ជប៉ុនមានតែ៣កងពលប៉ុណ្ណោះ ក្នុងមួយកងពលមានយន្តហោះ២៤គ្រឿង ហើយយន្តហោះនិមួយៗបំពាក់មីស៊ីល៤ដើមភ្ជាប់ក្បាលគ្រាប់បរមាណូ មានកម្លាំងបំផ្លាញ១០០គីឡូតោន ។

អំពីនាវាមុជទឹក ជប៉ុនត្រូវការក្រុមនាវាមុជទឹក បំពាក់មីស៊ីលបរមាណូគឺជាចំណុចសំខាន់បំផុត ក្នុងចំណោមអាវុធបរមាណូទាំង៣ ។ នៅពេលដែលនាវាមុជទឹកចូលទៅកណ្តាលសមុទ្របាស៊ីហ្វិក លទ្ធភាពដែលរ៉ាដាចាប់បានគឺតិចតួចណាស់ ទាំងនោះហើយ នៅពេលដែលវាយប្រហារ ធ្វើឲ្យគូសត្រូវ ប្រតិកម្មតប់វិញមិនទាន់ពេលឡើយ។

កន្លងមក និងនៅពេលនេះជប៉ុននៅតែរក្សាជាប្រទេសមានកម្លាំងទាហានខ្លាំងក្លា ហើយបើមានគ្រាប់បែបបរមាណូទៀតនោះ ចិនពិបាកក្នុងការទប់ទល់ខ្លាំងណាស់ ទាំងនោះហើយទើបចិនមិនចង់ឲ្យជប៉ុនមានបរមាណូនោះឡើយ៕ ម៉ែវ សាធី

ae (3) ae (2) ae (1)


ចែករំលែក៖