ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯងបន្សល់ទុកកូនចំនួន៤នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីក្រីក្រម្នាក់បានដាច់ចិត្តសម្លាប់ខ្លួនឯងចោលកូនស្រីប្រុសចំនួន៤នាក់ដែលរស់នៅក្នុងកូនខ្ទមប្រក់សង្គសីមួយស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ ហេតុការស្រ្តីធ្វើអត្តឃាតខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោកសេង អ៊ុងឈុង មន្រ្តីនគរបាលប៉ុស្តរដ្ឋបាលសង្កាត់ប្អេរ បានអោយដឹងថា ស្រ្តីដែលឃាតខ្លួនឯងនេះ មានឈ្មោះឈឹម លី អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ស្រ្តីខាងលើនេះ មានកូនស្រីប្រុសចំនួន៤នាក់ ចំណែកឯប្តីស្រ្តីនេះមិននៅទីនេះនោះទេ គឺរស់នៅឯខេត្តកំពង់ធំ ។

កូនប្រុសឈ្មោះស៊ន ហាក់ បានប្រាប់អោយដឹងថា ខ្លួនមិនដឹងថា ម្តាយរបស់ខ្លួនបានចងក ស្លាប់តាំពីពេលណានោះទេ ព្រោះពួកគេបានទៅធ្វើការអស់ហើយ ស្រាប់តែនៅវេលាម៉ោងប្រមាណជា៩និង៣០ខណៈដែលរូបគេត្រឡប់មកពីធ្វើការនោះ ក៍ស្រាប់តែប្រទះឃើញម្តាយបង្កើរបស់ខ្លួនចងកស្លាប់ នៅនឹងខ្ទមរបស់ខ្លួនបាត់ទៅហើយ ដោយយកខ្សែនីឡូង ចងភ្ជាប់នឹងធ្នឹមផ្ទះ ក្រោយពីដឹងដូចនេះ កូនប្រុសរូបនេះបានហៅគ្នីគ្នាមកមើល និង ហៅសមត្ថកិច្ចអោយធ្វើកោសល្យវិច្ច័យទៅលើសាកសព។

ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានសន្និដ្ឋានស្រ្តីរូបនេះពិតជាបានចងកសម្លាប់បាទៅហើយ ។ នៅពេលនេះសមត្ថកិ្ចបានយកប្រគល់អោយក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ។

ប្រជាពលរដ្ឋបានដែលនៅក្បែខាងបានប្រាប់ថា គ្រួសារនេះគឺកំសត់ខ្លាំងណាស់ រស់នៅក្នុងជីវភាពក្រលំបាក ដែលមានកូនខ្ទមប្រក់សង្គសី ជាទ្រនំ ដែលសង់លើដីរបស់គេ ។ គ្រួសារនេះរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក រកមួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ ដោយសារតែកត្តាជីវភាពលំបាកខ្លាំងពេក ស្រ្តីរូបនេះអង្គុយសំកុក ហើយពេលខ្លះបាននិយាយប្រាប់អ្នកជិតខាងថា ខ្លួនចង់ស្លាប់ ព្រោះរស់នៅវេទនាជាងស្លាប់ទៅទៀត ។

នៅពេលនេះ សូម្បីតែលុយសម្រាប់ធ្វើបុណ្យសពម្តាយក៍សឹងគ្មានទេ ដែលពេលនេះមានតែអ្នកជិតខាងប៉ុណ្ណោះដែលជួយទំនុកបំរុងធ្វើបុណ្យសពនេះ ហើយសង្ឃឹមអាជ្ញាធរមូលដ្ឋាន និង កាកបាទក្រហមប៉ុណ្ណោះ ដែលចូលរួមធ្វើបុណ្យនេះ ៕ ចន្ថា

aew (1) aew (2) aew (3)


ចែករំលែក៖