ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលី រឹបអូសបានគ្រឿងញឿនមានតម្លៃ ៣១២លានដុល្លារ

ចែករំលែក៖

 

ប៉ូលិសអូស្ត្រាលី AFP ទើបតែបានស្ទាក់ចាប់ការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ ដោយបានរឹបអូសកូកាអីនបានរហូតដល់ ១,៤តោន ។

ប៉ូលិសអូស្ត្រាលីបានឲ្យដឹងថា ក្រៅពីគ្រឿងញៀន១,៤តោន មានតម្លៃដល់ទៅ៣១២លានដុល្លារ នៅចាប់បានជនសង្ស័យ៦នាក់ផងដែរ នៅលើនាវាទេសចរណ៍ស្ថិតនៅសមុទ្ររដ្ឋ New South Wales។

នាវាទេសចរណ៍ខាងលើបានចាកចេញពីប្រទេសញ៉ូវហ្សឺឡែន កាលពីខែមុន ហើយចូលទៅកៀកនាវាមួយនៅកណ្តាលសមុទ្រ ប៉ាសីហ្វិកដើម្បីទទួលយកគ្រឿងញៀនរួចបញ្ជូនទៅកាន់ប្រទេសអូស្ត្រាលី។

ការឈានដល់ចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំខាងលើ ក្រោយពេលក្រុមប៉ូលិសស្រាវជ្រាវ និងតាមដានអស់ជាងពីរឆ្នាំ ទៅលើបណ្តាញជូញដូរគ្រឿងញៀន។

នៅពេលនេះ ប៉ូលិសក៏បានបើកការស្រាវជ្រាវដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យបន្ថែមទៀតដែលពាក់ព័ន្ធ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Michael Keenan បានបញ្ជាក់ថា នេះជាករណីរឹបអូសគ្រឿងញៀនធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអូស្ត្រាលី ។ ការចាប់បាននោះ អាចជួយទប់ស្កាត់បានគ្រឿងញៀនជាច្រើនចែកចាយនៅក្នុងទីផ្សារគ្រឿងញៀនក្នុងប្រទេសនេះ។

ក្នុងចំណោមជនសង្ស័យ៦នាក់ ដែលបានចាប់ខ្លួនគឺមានជនជាតិអូស្ត្រាលី៤នាក់ ជនជាតិញ៉ូវហ្សឺឡែនម្នាក់ និងម្នាក់ទៀត មានពីសញ្ជាតិគឺហ្វីជី និងស្វិស។ ក្រុមជនជួញដូរគ្រឿងញៀនខាងលើ អាចនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត៕ ម៉ែវ សាធី

se (1) se (2) se (3)


ចែករំលែក៖