ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីបានចាប់ខ្លួនជនសង្ស័យជាក្រុមភេរវករIS ៦០នាក់

ចែករំលែក៖

ប៉ូលិសទួរគីបានប្រកាសកាលពីថ្ងៃទី៥ ខែកុម្ភៈ ថាបានចាប់ខ្លួនជនសង្ស័យ៦០ នាក់ដែលជាសមាជិករបស់ក្រុមភេរវកម្ម IS នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី។ ការចាប់ខ្លួនខាងលើកើតឡើងក្រោយរយៈពេល ជាងមួយខែនៃការវាយប្រហារភេរវកម្មនៅក្លិបរាត្រីក្នុងទីក្រុងអុីស្តង់ប៊ូលដែលក្រុម ISប្រកាសថា ជាសកម្មភាពរបស់ខ្លួន។

តាមសារព័ត៌មាន Anadolu ជនសង្ស័យ ត្រូវបានចាប់ខ្លួនភាគច្រើនជាជនបរទេស ប៉ុន្តែប៉ូលិសមិនបានផ្តល់អត្តសញ្ញាណ និងជាប់ពាក់ព័ន្ធការវាយប្រហារកន្លងមកឬ អត់ទេ។ ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួនបន្ទាប់ពីបើកការវាយប្រហារពីកម្លាំង ប៉ូលិសទាហានទួរគីនៅក្នុងស្រុក Sincan, Cubuk, Yenimahalle និង Mamak ក្នុង ទីក្រុងអែនការ៉ា។

នៅក្នុងការវាយប្រហារទៅលើក្លិបរាត្រីកន្លងមកបានសម្លាប់មនុស្សដល់ទៅ៣៩ នាក់ភាគច្រើនជាជនបរទេស។ ប៉ូលិសចាប់ បានជនដៃដល់ដែលជាជនជាតិអ៊ុយបេ គីស្ថានក្រោយរយៈពេលជាង២សប្តាហ៍នៃការរត់គេចខ្លួន។

ជាមួយគ្នានេះដែរនៅទីក្រុងអុីស្តង់ប៊ូលប៉ូលិសទួរគីចាប់ខ្លួនបានជនសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មអ៊ិស្លាមយ៉ាងហោចណាស់៤០០នាក់ក្នុងក្របខ័ណ្ឌយុទ្ធនាការកម្ចាត់ជនជីហាតទូទាំងប្រទេសរយៈ ពេលមួយខែ។ អាជ្ញាធរទួរគីមិនបាន បញ្ជាក់ថា តើជនសង្ស័យចាប់ខ្លួនបានយក ទៅឃុំឃាំងនេះមានជាប់ពាក់ព័ន្ធនឹងភេរវកម្មក្នុងថ្ងៃឆ្លងចូលឆ្នាំថ្មីឆ្នាំសកលនៅក្រុង អង់ការ៉ាឬក៏អត់ទេ។ ប៉ុន្តែអ្វីដែលប្រាកដគឺទួរគីបានបើកប្រតិបត្តិការដ៏ធំសម្បើមមួយទូទាំងប្រទេសប្រឆាំងនឹងសកម្មជនជាប់សង្ស័យមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ិស្លាម។

ប្រតិបត្តិការនេះបានប្រើកម្លាំងប៉ូលិសជាច្រើនរយនាក់ ឬជិតដល់ពាន់នាក់នៅព្រឹក ម្សិលមិញក្នុងក្រុងចំនួន១៥រាប់ទាំងអង់ ការ៉ា និងអ៊ីស្តង់ប៊ូលផង។ នៅក្នុងចំណោម ជនសង្ស័យចាប់ខ្លួនមានជាច្រើននាក់ជា ជនបរទេសមានជាអាទិ៍ជនជាតិស៊ីរី។

ក្រៅអំពីចាប់ខ្លួនមនុស្សប៉ូលិសទួរគីបាន រឹបអូសវត្ថុតាងជាច្រើនដូចជាកុំព្យូទ័រ ឯក សារ និងសម្ភារសម្រាប់ឃោសនាមនោគមន៍ ជីហាដរដ្ឋអ៊ិស្លាមជាច្រើនទៀត។ នៅក្រុង Izmir ប៉ូលិសបានរកឃើញអាវុធជាច្រើនដើមក្នុងដៃពួកអ៊ិស្លាមជ្រុលនិយមជីហាដមួយក្រុមដែលទំនងកំពុងត្រៀមរៀបចំផែន ការភេរវកម្ម។ បើតាមប្រភពសារព័ត៌មានទួរគីដែលបានបញ្ជាក់ទៀតថា ក្រុមនេះ មានទំនាក់ទំនងជាមួយបណ្តាញមេខ្យល់ ដែលដឹកនាំជនជីហាដមកពីស៊ីរីទៅអឺរ៉ុប។

ពេញមួយឆ្នាំ២០១៦ ទួរគីបានរងនឹងភេរវកម្មជាហូរហែមួយហើយមួយទៀត ជួនពីសំណាក់ក្រុមអង្គការរដ្ឋអ៊ិស្លាមជួនជាស្នាដៃរបស់ពួកឧទ្ទាមប្រដាប់អាវុធគួដឌីស្ថាន។ បើតាមសារព័ត៌មានរបស់ទួរគី អង្គការរដ្ឋអ៊ិស្លាមបានប៉ុនប៉ងធ្វើភេរវកម្ម នៅអង់ការ៉ា ទន្ទឹមនឹងភេរវកម្មនៅរង្គសាលក្រុងអុីស្តង់ប៊ូលដែរ តែត្រូវខកខានទៅវិញ ដោយសារអាជ្ញាធរទួរគីចាប់ខ្លួនជនសង្ស័យ បានទាន់ពេលវេលា។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរយន្តហោះវាយប្រហារ ដែនអាកាសរបស់ទួរគីបានសម្លាប់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (IS) នៅក្នុង ប្រទេសស៊ីរីអស់ចំនួន៥១នាក់ក្នុងរយៈ ពេល២៤ម៉ោង។

អគារជាច្រើនខ្នង និងយានជំនិះជា ច្រើនគ្រឿងត្រូវបានដាក់គោលដៅក្នុងការកម្ទេចដោយយន្តហោះវាយប្រហារដែន អាកាស ហើយទីតាំងចំនួន៨៥កន្លែង របស់ក្រុម IS ត្រូវបានកម្ទេចចោលទាំង ស្រុងក្នុងនោះមានតំបន់ al Bab, Tadif, Kabbasin និង Bzagah ។

ការវាយប្រហារនេះបានធ្វើឡើងដោយមានក្រុមកងទ័ពជើងគោកដែលជាផ្នែក មួយនៃប្រតិបត្តិការពិសេសហៅថា Operation Euphrates Shield ដើម្បីបណ្តេញពួក ជីហាដចេញពីព្រំដែនទួរគី និងស៊ីរី។ សម្រាប់ប្រតិបត្តិការខាងលើនេះត្រូវបាន គេដឹងថា បានដំណើរការជាបន្តបន្ទាប់ រយៈពេល៥ខែមកហើយ៕ ម៉ែវ សាធី

turkey


ចែករំលែក៖