ព័ត៌មានទាន់ហេតុការណ៍៖

រឿងអាស្រូវផ្លូវភេទព្រះវិហារកាតូលិកនៅអូស្ត្រាលីធ្វើឲ្យកក្រើកពិភពលោក

ចែករំលែក៖

ក្រោយរយៈពេលជាច្រើនឆ្នាំ ដែលបានបើកការស្រាវជ្រាវ តាមដាន និងសួរចម្លើយ ការរំលោភបំពាន់ផ្លូវភេទលើកុមារអូស្ត្រាលីនៅព្រះវិហារកាតូលិក ក្នុងប្រទេសអូស្ត្រាលីត្រូវបានលាតត្រដាង។

សារព័ត៌មាន CNN បានដកស្រងរបាយការណ៍ ស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ចាប់តាំងពីឆ្នាំ១៩៥៩ មកទល់ឆ្នាំ២០១៥ អាចារ ៧ភាគរយ នៅក្នុងព្រះវិហាររងការចោទប្រកាន់រំលោភបំពាន់ផ្លូវភេទលើកុមារ ។ ចំពោះរបាយការណ៍ខាងលើ មន្ត្រីជាន់ខ្ពស់សាសនាកាតូលិច លោក Francis Sullivan បានបញ្ជាក់នៅក្នុងសវនាការកាលពីថ្ងៃទី៦ ខែកុម្ភៈថា តួលេខខាងលើពិតជាភ្ញាក់ផ្អើល នេះជារឿងអាស្រូវមិនអាច ការពារបានទៀតឡើយ។

ក្នុងចំណោមនោះ គេជឿជាក់ថា ព្រះវិហារប្រមាណជា៤០ភាគរយ នៅទូទាំងប្រទេសដែលមានការពាក់ព័ន្ធ ទៅនឹងសកម្មភាពរំលោភបំពានផ្លូវភេទនេះ ក្នុងនោះដែរ កុមារប្រមាណជា៤.៤០០នាក់ ដែលបានអះអាងថា បានក្លាយទៅជាជនរងគ្រោះ គិតចាប់តាំងពី ឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥។

ជនរងគ្រោះម្នាក់ក្នុងចំណោម ជនរងគ្រោះជាច្រើន បាននិយាយថា គាត់ត្រូវបានគ្រូបង្រៀននៅវិហារសាសនាគ្រិស្ត បំពានផ្លូវភេទមកលើខ្លួន នៅក្នុងថ្នាក់រៀន និងដោយបានបញ្ជាឲ្យសិស្សដទៃទៀតចេញទៅក្រៅ។

តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា មានជនរងគ្រោះជាច្រើន នៅលើពិភពលោក តែងត្រូវបានបិទបាំង នៅតាមព្រះវិហារកាតូលិក។ នៅក្នុងរបាយការណ៍ពេលមុន គឺមានការរំលោភបំពាន់ផ្លូវភេទនៅអាមេរិក អៀកឡង ប្រេស៊ីល ហុល្លង់ អាល្លឺម៉ងជាដើម។

កុមារដែលរងការរំលោភបំពាន់ផ្លូវភេទ គឺមានអាយុ ចាប់ពី១០ឆ្នាំកន្លះ សម្រាប់កុមារី និង១១ឆ្នាំកន្លះសម្រាប់កុមារា ។ ជាមួយគ្នានោះ ជនខិលខូចរហូតដល់ទៅ១.៨៨០នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ ក្នុងនោះមាន អ្នកបួស៣២ភាគរយ ៣០ភាគរយជាអាចារ្យ ២៩ភាគរយ ជាសាសនិក និង៥ភាគរយជាអ្នកបួសស្រី៕ ម៉ែវ សាធី

<> at The Vatican on November 24, 2013 in Vatican City, Vatican.

cong_giao_2


ចែករំលែក៖