ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីប្រឈមនឹងការបែកបាក់ដោយសារតែច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ដូចអាមេរិក

ចែករំលែក៖

ពលរដ្ឋអូស្ត្រាលីកំពុងតែបែកបាក់ស្តីពីការហាមប្រាមជនអន្តោប្រវេសន៍ដូចអ្វី ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអនុវត្តនាពេលកន្លងមកតែត្រូវបាន តុលាការសហរដ្ឋអាមេរិករារាំង។

តាមលទ្ធផលរបស់ The Essential Poll ដែលបានប្រកាសកាលពីថ្ងៃទី៧ ខែកុម្ភៈ ថា ពលរដ្ឋអូស្ត្រាលី៤១ភាគរយគាំទ្រច្បាប់ ហាមជនអន្តោប្រវេសន៍អ៊ិស្លាមចូលទឹកដីអូស្ត្រាលីក្នុងពេលដែលមានពលរដ្ឋ៤៦ ភាគរយប្រឆាំង និង១៤ភាគរយគ្មានយោ បល់។

កន្លងមកលោកត្រំាបានអនុម័តហាម ពលរដ្ឋអ៊ិស្លាម៧ប្រទេសចូលអាមេរិក្នុង រយៈពេល៩០ថ្ងៃ ប៉ុន្តែដោយសាររងការរិះគន់ជាច្រើនពីពលរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកធ្វើឲ្យតុលាការសហរដ្ឋអាមេរិក លុបចោលច្បាប់ទាំងនោះវិញ។

សមាជិកនៅក្នុងរដ្ឋាភិបាលអូស្ត្រាលី ដឹកនាំដោយនាយករដ្ឋមន្ត្រី Malcolm Tumbull ក៏បានបង្ហាញការគាំទ្រដល់ច្បាប់ហាមប្រាមជនអន្តោប្រវេសន៍របស់លោកត្រាំ ។ មន្ត្រីជាន់ខ្ពស់អូស្ត្រាលីជាច្រើនរូបក៏បានបង្ហាញការគាំទ្រដោយចាត់ទុកថានោះជាគោលនយោបាយសន្តិសុខឆ្លាតវៃ ដើម្បីសន្តិសុខជាតិ។

កន្លងមកបេក្ខភាពប្រធានាធិបតីបារាំង លោកស្រី Le Pen ក៏បានប្រកាសកម្មវិធី នយោបាយប្រឆាំងនឹងក្រុមអ៊ិស្លាមដែល លោក ត្រាំ ទើបតែបានអនុម័តទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះក៏ទទួលរងការរិះគន់យ៉ាង ខ្លាំងពីសហគមន៍អន្តរជាតិ ហើយទីបំផុត តុលាការសហរដ្ឋបានសម្រេចលុបចោលច្បាប់ហាមជនភៀសខ្លួនមកពី៧ប្រទេស របស់លោកត្រាំ។

រំលឹកដល់ការវាយប្រហារនៅសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីសនាពេលកន្លងមកថ្មី ៗលោកស្រី Le Pen បានបញ្ចាក់ថា ទឹកដីបារាំងពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្វាស៊ីសអ៊ិស្លាមជ្រុលនិយម។ បារាំងជាប្រទេសមួយក្នុងតំបន់អឺរ៉ុបមាន ជនជាតិអ៊ិស្លាមរស់នៅច្រើនបំផុតដោយមានរហូតដល់ទៅ៥លាននាក់។

ក្រុមអ្នកវិភាគលើកឡើងថា ប្រសិនបើមានប្រទេសទី២ឬទី៣អនុវត្តគោលនយោបាយហាមប្រាមជនជាតិអ៊ិស្លាមនោះនឹង បង្កឲ្យមានគ្រោះថ្នាក់កើតឡើងនៅលើពិភព លោក ពេលនោះការប្រកាន់ជាតិសាសន៍ សាសនានឹងកើតឡើងអាចអូសទាញឈាន ចូលដល់សង្គ្រាមខាងសាសនាទៀតផង៕ ម៉ែវ សាធី

australia airport


ចែករំលែក៖