ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរុស្ស៊ីគាំទ្រចិន ឬអាមេរិកច្រើនជាង?

ចែករំលែក៖

តាមលទ្ធផលស្តង់មតិនាពេលកន្លង មករបស់មជ្ឈមណ្ឌលស្រាវជ្រាវពីទស្សនៈ របស់ពលរដ្ឋរុស្ស៊ី VTsIOM បានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីភាគច្រើនបានចាត់ទុកចិនគឺជាដៃគូដ៏ល្អបំផុត ហើយមានតែ១០ភាគ រយប៉ុណ្ណោះបានប្រឆាំងនឹងចិនចាត់ទុក ចិនជាគូប្រជែង។

ពលរដ្ឋរុស្ស៊ី៧៥ភាគរយបានបញ្ចាក់ថា នៅក្នុងរយៈពេលវែងខាងមុខចិនគឺជាសម្ពន្ធមិត្តនិងជាដៃគូរបស់រុស្ស៊ី ប៉ុន្តែក៏មានពលរដ្ឋ១៤ភាគរយចាត់ទុកថា ក្នុងពេល អនាគត់ចិនគឺជាអ្នកជិតខាងក៏គ្រោះថ្នាក់សម្រាប់រុស្ស៊ី។

មជ្ឈមណ្ឌល VTsIOM បានដាក់សំណួរ សួរថា តើរុស្ស៊ីគួរតែធ្វើអ្វីក្នុងករណីមានការផ្ទុះសង្គ្រាមរវាងចិននឹងអាមេរិក?ពលរដ្ឋ រុស្ស៊ី២៩ភាគរយបង្ហាញការគំាទ្រចិន ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្នមិនត្រូវជ្រៀតជ្រែកដោយផ្ទាល់នោះឡើយ។ ក្នុងពេលជាមួយគ្នានោះមានពលរដ្ឋរុស្ស៊ីតែ៦ភាគ រយប៉ុណ្ណោះគាំទ្រអាមេរិក តែក៏ត្រូវប្រុង ប្រយ័ត្នដូចគ្នា។

អ្នកត្រួតពិនិត្យរបស់បណ្តាញព័ត៌មាន Sputnik Piotr Tsvetov បានបញ្ជាក់ថា «តាមការកត់សម្គាល់ជាក់ស្តែងចិនមាន ភាពជិតស្និទ្ធជាងអាមេរិកសម្រាប់ពលរដ្ឋ រុស្ស៊ី ប៉ុន្តែនោះគ្រាន់តែជាការវាយតម្លៃបឋម ប៉ុណ្ណោះ»។

ប៉ុន្តែប្រសិនបើមានការផ្ទុះសង្គ្រាមរវាងចិននិងអាមេរិកពលរដ្ឋរុស្ស៊ីរហូតដល់ទៅ ៥៣ភាគរយបង្ហាញទស្សនៈថា រុស្ស៊ីគួរតែ រក្សាអព្យាក្រឹតមិនត្រូវគាំទ្រភាគីណាមួយនោះឡើយ។ ពលរដ្ឋរុស្ស៊ីមិនពេញចិត្ត នឹងប្រទេសដែលដូចចិត្តធ្វើសង្គ្រាមនោះឡើយ។

ការស្ទង់មតិរបស់រុស្ស៊ីកើតឡើងក្នុង ពេលដែលអាមេរិកនិងចិនកំពុងប្រឈម មុខដាក់គ្នាកាន់តែខ្លាំងឡើងក្រោយពេលលោក ត្រាំ ឡើងកាន់តំណែងប្រធានាធិបតី អាមេរិក។ ពេលនេះប្រទេសមហាអំណាចធំៗលើពិភពលោកកំពុងតែគិតគូរដល់ហេតុ ការណ៍អាក្រក់ដែលអាចកើតឡើងគឺការ ផ្ទុះសង្គ្រាមរវាងចិននឹងអាមេរិក៕ ម៉ែវ សាធី

SUBXIPUTIN-master1050


ចែករំលែក៖