នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមេដឹកនាំដែលមានទស្សនៈ អាចនិយាយបានថាផ្ទុយទាំងស្រុងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ បានបំពេញ ទស្សនកិច្ចទៅកាន់សេតវិមានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីបង្កើនទំនាក់ទំនង ទ្វេភាគី ពិសេសលើវិស័យពាណិជ្ជកម្ម។
សារព័ត៌មាន AP បានផ្សាយថា លោក Trudeau បានទៅដល់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៣ ខែកុម្ភៈ។ មេដឹកនាំប្រទេសទាំង២នឹងពិភាក្សាគ្នាផ្តោតសំខាន់ទៅលើពាណិជ្ជកម្មសេរីទ្វេភាគី។ ក្រៅពីនេះមេ ដឹកនាំទាំងពីរនឹងចូលរួមពិភាក្សាតុមូលស្តីអំពីប្រធានបទស្ត្រីផងដែរ។
លោក Trudeau អាយុ៤៥ឆ្នាំ ចំណែកប្រធានាធិបតីអាមេរិកអាយុ៧០ឆ្នាំដែលជាមេដឹកនាំមានទស្សនៈផ្ទុយគ្នាស្ទើរតែទាំងស្រុង។ មេដឹកនាំកាណាដាផ្តោតសំខាន់លើពាណិជ្ជកម្មសេរីនិងទទួលជនភៀស ខ្លួនជាង៤មឺុននាក់ទៅរស់នៅក្នុងប្រទេស របស់ខ្លួន។ មិនតែប៉ុណ្ណោះលោកបានផ្តល់សិទ្ធិស្មើភាពគ្នារវាងបុរសនឹងស្ត្រីទៀតផង។ ចំណែកលោក ត្រាំ វិញប្រឆាំងជនភៀស ខ្លួន លុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។
នៅក្នុងសន្និសីទកាសែតដោយមានការ ចូលរួមផងដែរ ពីសំណាក់លោកនាយករដ្ឋ មន្ត្រីកាណាដាដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងសហរដ្ឋអាមេរិកបន្ទាប់ពីព័ត៌មាន នៃ ការធ្វើតេស្តសាកល្បងគ្រាប់មីស៊ីលសាជាថ្មីរបស់កូរ៉េខាងជើងតាំងតែពីថ្ងៃអាទិត្យនោះមក។
ការអះអាងនៃការធ្វើតេស្តជោគជ័យនៃគ្រាប់មីស៊ីលប្រភេទ Pukguksong-2 របស់ កូរ៉េខាងជើងកាលពីថ្ងៃចន្ទកន្លងទៅបាន បណ្តាលឲ្យប្រទេសនានាមានការមិន សប្បាយចិត្តដោយមានទាំងមហាអំណាចចិនផងដែរ។
ទីភ្នាក់ងារចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃអង្គារទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅបានធ្វើការប្រកាសចូលខ្លួនទៅដោះស្រាយ បញ្ហាចម្បងជាមួយនឹងប្រទេសកូរ៉េខាង ជើងដោយបានហៅបញ្ហាជាមួយនឹងប្រទេស កុម្មុយនីស្តថា ជាបញ្ហាធំ big,big problem៕ ម៉ែវ សាធី