ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Diego Costa ត្រៀមបន្តកិច្ចសន្យាថ្មី

ចែករំលែក៖

ក្លិបតោខៀវ Chelsea បានត្រៀមផ្តល់កិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ៥៧លានផោន និងអាចកើនរហូតដល់៦៥លានផោន ជាមួយនិងប្រាក់បៀវត្សពលកម្មនឿយហត់ប្រមាណ២២០០០០ផោន ក្នុង១សប្តាហ៍ដល់កីឡាករ Diego Costa។

ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលតែបានចូលសញ្ជាតិអេស្បាញវ័យ២៨ឆ្នាំរូបនេះ ស្ថិតយ៉ាងប្រកៀក ក្នុងការចុះកិច្ចសន្យាបន្តលេងអោយក្លិបChelsea ដែលកំពុងនាំមុខតារាង អង់គ្លេស Premier League រដូវកាល២០១៦-២០១៧នេះ ហើយមូលហេតុដែលធ្វើអោយក្លឹប Chelsea ត្រៀមតម្លើងប្រាក់បៀរវត្ស និងផ្តល់កិច្ចសន្យាថ្មី បន្ទាប់ពីកាលពីរដូវក្តៅកន្លងទៅ ក្លិប Tianjin Quanjin បានផ្តល់សំណើជាទឹកប្រាក់ប្រមាណ ៣០លានផោន សម្រាប់ខ្សែប្រយុទ្ធ ដែលកំពុងបង្ហាញទម្រង់លេងដ៏ល្អរដូវកាល២០១៦-២០១៧នេះ ផ្លាស់ទៅលេងនៅក្លឹបកំពូលនៅក្របខ័ណ្ឌ Super league របស់ប្រទេសចិន តែត្រូវក្លិប Chelsea បដិសេធ ។

តែប្រសិនជាកិច្ចសន្យានេះ និង ធ្វើឡើងដោយជោគជ័យដូចការគ្រោងទុក Costa និង ស្ថិតនៅកំពូលកីឡាករបាល់ទាត់អាជីពទាំង៥ ជាកីឡាករដែលមានប្រាក់បៀរវត្សប្រចាំសប្តាហ៍ថ្លៃបំផុត បន្ទាប់ពី Rooney ទទួលបានចំណាត់ថ្នាក់លេខ1ដែលទទួលបានប្រាក់ពលកម្មក្នុង១សប្តាហ៍៣០០.០០០ផោន ក្នុង១សប្តាហ៍ ។

អ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea លោកAntonio Conte បាននិយាយថា «ពួកយើងនិងស្ងប់ស្ងាត់បានទេ? ពិតប្រាកដណាស់ Costa ជាកីឡាករសំខាន់សម្រាប់យើងរាល់គ្នា ស្ថានភាពកាន់តែល្អប្រសើរហើយ គាត់និងនៅជាមួយពួកយើងដោយក្តីរីករាយ និង ចូលរួមជាមួយយើងដើម្បីប្រកួតប្រជែងយកពានរង្វាន់។ ខ្ញុំបានឃើញគាត់មានការប្តេជ្ញាចិត្ត និង អាកប្បកិរិយា របស់គាត់បង្ហាញថាគាត់ សាមគ្គីជាមួយមិត្តរួមក្រុម និង ស្រលាញ់ក្លិបព្រមទាំងអ្នកគាំទ្រផងដែរ»៕ ដេវីត

ft-img-template-1-8.jpg2_-8 ft-img-template-1-18

 


ចែករំលែក៖