ក្រុមកាំភ្លើងធំArsenalនៅក្របខណ្ឌអង់គ្លេសPremier Leagueបានយកឈ្នះលើSutton Unitedដែលនៅ ក្របខ័ណ្ឌអង់គ្លេសNational League ដោយលទ្ធផល2-0ក្នុងកម្មវិធីអង់គ្លេសFA Cupជុំទី ៥។
ក្នុងការប្រកួតជាមួយនឹងក្រុមសិស្សប្អូនSutton United ក្លិបArsenalបានផ្លាស់ប្តូរកីឡាករសំខាន់ ៗរហូតដល់៧នាក់បើប្រៀបធៀបនឹងកីឡាករដែលដាក់លេងនៅChampions League ពេលចេញ់ក្រុម Bayern Munich 5-1។
២គ្រាប់របស់ក្រុមភ្ញៀវកាំភ្លើងធំកើតចេញពីការស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធអេស្ប៉ាញ Lucas Perezនៅនាទី២៦ ចំណែកកីឡាករអង់គ្លេសTheo Walcottរកគ្រាប់ទី២នៅនាទី៥៥ តែវាគឺជាគ្រាប់ បាល់ទី១០០ដែលគាត់ស៊ុតឲ្យក្លិបArsenal។
Arsenal នឹងឡើងទៅប៉ះក្រុមក្នុងក្របខ័ណ្ឌលំដាប់ទី៥របស់អង់គ្លេសមួយទៀតគឺ Lincoln City ដែលបានយកឈ្នះក្រុម Burnleyកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ទោះបីជាទទួលបរាជ័យក៏ដោយក៏លោកPaul Doswellអ្នកចាត់ការទូទៅក្រុម Sutton United បានចាត់ទុកថាវាគឺជាមោទនភាពមួយសម្រាប់ក្រុមគាត់ហើយវាក៏ជាក្តីសុបិន្តរបស់គាត់ផងដែរចំពោះ ការប្រកួតជាមួយនឹងក្រុមខ្លាំង Arsenal។
ក្រុមទាំង៨ចុងក្រោយដែលបន្តលេងនៅអង់គ្លេសFA Cup នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧
Chelsea VS Manchester United
Middlesbrough VS Huddersfield Town / Manchester City
Tottenham Hotspur VS Millwall
Arsenal VS Lincoln City