ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកូរ៉េខាងត្បូងបដិសេធចេញដីកាចាប់ខ្លួនអគ្គលេខាប្រធានាធិបតីផាក់ យុងហេ

ចែករំលែក៖

តុលាការទីក្រុងសេអ៊ូល កាលពីថ្ងៃទី២២ ខែកុម្ភៈ បានច្រាលចោល សំណើរបស់អយ្យការស្តីពីការចាប់ខ្លួន អតីតជំនួយការរបស់ លោកស្រីផាកយុងហេ ។

ក្រុមអ្នកស្រាវជ្រាវពីរឿងអាស្រូវរបស់អតីតប្រធានាធិបតិផាក យ៉ុងហេ ដែលរងការចោទប្រកាន់ពីបទផ្សំគំនិតជាមួយមិត្តភក្តិ គឺលោកស្រី Choi Soon Sil ជ្រៀតជ្រែកចូលកិច្ចការរបស់រដ្ឋាភិបាល និង ទទួលប្រាក់សំណូកពីក្រុមហ៊ុនធំៗ នៅក្នុងប្រទេសនេះ ក្នុងនោះមានក្រុមហ៊ុនសាម ស៊ុង ជាដើម។

អ្នកដែលពាក់ព័ន្ធ និងអំពើពុករលួយផ្តល់សំណូក ក៏ត្រូវបានចាប់ខ្លួនផងដែរ ។ ជាក់ស្តែងតុលាការបានសម្រេចឃុំខ្លួន លោក Lee Jae-yong អគ្គនាយករង និងជាកូនប្រុសថៅកែក្រុមហ៊ុន Samsung ។ អ្នកស្នងតំណែងក្រុមហ៊ុន Samsung រូបនេះបានជាប់ចោទពីបទប្រព្រឹត្តិអំពើពុករលួយ និងការបង្វែលុយដោយខុសច្បាប់នៅក្នុងរឿងអាស្រូវនយោបាយហិរញ្ញវត្ថុជាប់ពាក់ព័ន្ធនឹងលោកស្រី ប្រធានាធិបតីផាក់ យ៉ុងហេ ដែលសភាបានព្យួរតំណែងក្នុងខែធ្នូ ឆ្នាំ ២០១៦ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រទី១៧ ខែកុម្ភៈ ថា ក្រុមហ៊ុននៅមិនទាន់សម្រេចចិត្តប្តឹងឧទ្ធរណ៍ ឬមួយក៏តម្កល់ប្រាក់ដើម្បីសុំការដោះលែងបណ្តោះអាសន្ន លោក Lee Jae-yong។

នៅទីបំផុត និងបន្ទាប់ពីក្រុមចៅក្រមបានជជែគពិភាក្សាគ្នាអស់ជាច្រើនម៉ោងមក តុលាការទីក្រុងសេអ៊ូល ក៏បានសម្រេចចិត្តឃុំខ្លួន លោក Lee Jae-yong ជាបណ្តោះអាសន្ន ។ លោក Lee ត្រូវបានគេយកទៅឃុំក្នុងបន្ទប់មួយតែម្នាក់ មានបំពាក់ដោយទូរទស្សន៍មួយ និងតុមួយនៅពន្ធនាគារក្រុងសេអ៊ូល ។ មានអាយុ៤៨ឆ្នាំ លោក Lee Jae-yong បានជាប់ចោទពីបានផ្តល់លុយចំនួន៣៨លានដុល្លារ ទៅឲ្យមនុស្សជំនិតនឹងលោកស្រី ប្រធានាធិបតី ផាក់ យ៉ុងហេ ជាថ្នូរនឹងអន្តរាគមន៍របស់វិមានប្រធានាធិបតីនៅក្នុងនីតិវិធីច្របាច់បញ្ចូលចូលគ្នា នៃសាខាពីររបស់ក្រុមហ៊ុន Samsung ។

ចំណែកសវនាការជំនុំជម្រះលើកចុងក្រោយពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយរបស់លោកស្រី ប្រធានាធិបតីកូរ៉េខាងត្បូង ផាក យ៉ុងហេ នឹងត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈឆ្នាំ២០១៧ ដែលរឿងអាស្រូវរបស់លោកស្រី បានបង្កភាពចលាចល ផ្នែកនយោបាយយ៉ាងក្ដៅគគុកទូទាំងប្រទេស និងឈានដល់ការផ្អាក តំណែងប្រធានាធិបតីរយៈពេល៦ខែ ដើម្បីទុកពេលឲ្យតុលាការធម្មនុញ្ញ សម្រេចថា តើនឹងត្រូវបាននីតិវិធីយ៉ាងណាបន្ដទៀត ។

អតីតជំនួយការរបស់លោកស្រីប្រធានាធិបតី ផាក យ៉ុងហេង នៅថ្ងៃទី២២ ខែកុម្ភៈ បានលេចមុខនៅតុលាការធម្មនុញ្ញ ដើម្បីបភ្លឺជាសាក្សីចុងក្រោយនៅក្នុងសវនាការជំនុំជម្រះ របស់លោកស្រី ពាក់ព័ន្ធ នឹងអំពើពុករលួយដែលបានបង្កភាពចលាចល ផ្នែកនយោបាយ យ៉ាងក្ដៅគគុកទូទាំងប្រទេសនិងឈានដល់ការផ្អាក តំណែងប្រធានាធិបតីរយៈពេល ៦ខែដើម្បីទុកពេលឲ្យតុលាការធម្មនុញ្ញសម្រេច ៕ ម៉ែវ សាធី

srw Woo-Byungwoo


ចែករំលែក៖