ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីជាន់ខ្ពស់៥រូបដោយប្រើកាំភ្លើងការពារដែនអាកាសបាញ់សម្លាប់

ចែករំលែក៖

មន្ត្រីចារកម្មកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងកាលពីថ្ងៃទី២៧ ខែកុម្ភៈ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្តីពីការប្រហារជីវិត មន្ត្រីជាន់ខ្ពស់៥រូបដោយប្រើកាំភ្លើងសម្រាប់ បាញ់យន្តហោះប្រហារជីវិត។ ការប្រហារជីវិតមន្ត្រី៥រូបខាងលើដោយសារតែផ្តល់ របាយការណ៍មិនពិតធ្វើឲ្យមេដឹកនាំ គីម ជុងអ៊ុន ខឹងសម្បាយ៉ាងខ្លាំង។

ព័ត៌មានខាងលើត្រូវបានអង្គការចារ កម្មកូរ៉េខាងត្បូងប្រកាសនៅក្នុងសន្និសីទកាសែតខ្លីមួយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ចំពេលដែលប្រទេសម៉ាឡេស៊ីបានបើកការ សើបអង្កេតករណីបំពុលលោក គីម ជុង ណាម ដែលជាបងប្រុសរបស់ គីម ជុងអ៊ុន។ មកទល់ពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូងអះអាងថា ការសម្លាប់ គីមជុង ណាម គឺតាម បញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន។

អង្គការចារកម្មកូរ៉េខាងត្បូងបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង៥រូបត្រូវបាន ប្រហារជីវិតគឺជាមន្ត្រីជាន់ខ្ពស់នៅក្នុង ក្រសួងសន្តិសុខជាតិ ទើបតែដកហូត តំណែងក្នុងនោះមានលោក Kim Won Hong ត្រូវបានប្រហារជីវិតដោយកាំភ្លើងការពារដែនអាកាសដោយសារតែលោក ផ្តល់របាយការមិនពិតទៅឲ្យ គីម ជុងអ៊ុន។ មកទល់ពេលនេះគេមិនទាន់ដឹងថា របាយការណ៍មិនពិតនោះគឺជាអ្វីនោះឡើយ។

កន្លងមកក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដកហូតតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ Kim Won Hong ដែល ជាមន្ត្រីស្និទ្ធនឹងលោក គីម ជុងអ៊ុន បំផុត ហើយក៏បានកាត់ទោសប្រហារជីវិតផងដែរ។ តាមការបញ្ជាក់ពីក្រុមចារកម្មកូរ៉េខាង ត្បូងមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នយោធាប្រមាណ ៤-៥រូបត្រូវកាត់ទោសប្រហារជីវិត។

មកទល់ពេលនេះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានគេដឹងថា បានកាត់ទោសប្រហារជីវិតមន្ត្រីជាន់ខ្ពស់ជាង១០០នាក់ហើយ ក្នុងនោះមានទាំងអតីតមន្ត្រីការ ពារជាតិ Jang និង Hyon Yong Chol ផង ដែរ។

មកទល់ពេលនេះភាគីកូរ៉េខាងជើងមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។ កូរ៉េខាងជើងគឺជាប្រទេស ដែលមានភាពអាថ៌កំបាំងជាច្រើនដែល ពិភពលោកមិនបានដឹង ហើយព័ត៌មាន ពាក់ព័ន្ធនឹងរដ្ឋាភិបាលប្រទេសនេះត្រូវបាន លាក់យ៉ាងជិតបំផុត។ ទាំងនោះហើយ ទើបកម្រិតច្បាស់លាស់នៃព័ត៌មានស្តីពី កូរ៉េខាងជើងនៅមានកម្រិត៕ ម៉ែវ សាធី

South Korea North Korea Human Rights


ចែករំលែក៖