ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិយកលាមកសត្វគោទៅលក់ឲ្យឈ្មួញដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពលរដ្ឋជាប់ព្រំដែនទំនេរ ដើររើសលាមកសត្វគោ ដើម្បីជីវភាពប្រចាំថ្ងៃ លក់ទៅឲ្យឈ្មួញវៀតណាម ។

ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោយពីសំរាកពីធ្វើស្រែចំការបានចាប់របរមួយទៀតដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សុខចិត្តដើររើស លាមកគោ ក្របី

ស្ងួតៗច្រកទៃ ទុកលក់ឲ្យឈ្មួញវៀតណាម យកទៅលក់បន្តទៅវៀតណាម។

ពលរដ្ឋបានឲ្យដឹងថា ពួកគាត់ដើររើសលាមកគោ ក្របី នៅជិតខ្សែបន្ទាត់ព្រំដែន ប្រមាណ1000ម៉ែត្រ ជាទីវាល អ្នកភូមិ លែងសត្វ គោ ក្របីឲ្យស៊ីស្មៅ បន្ទាប់ ពីច្រូតកាត់រួច ហើយ លាមក គោ ក្របី បាន ប្រាំ ទៅ ប្រាំមួយទៃ ហើយ មួយទៃៗ លក់ចេញ ឲ្យ ឈ្មួញវៀតណាម បានតម្លៃ3000 ទៅ 3500រៀល ។

ប្រជាពលរដ្ឋក្នុងភូមិបន្តថា លាមក គោ ក្របី ឈ្មួញវៀតណាម បានឆ្លងដែនមកទិញ និងដឹកយកទៅវៀតណាម តាម ត្រាក់ទ័រ ឬ រ៉ឺម៉កផ្សេងៗ ដល់ផ្ទះតែម្តង ដោយឆ្លងទៅប្រទេសគេវិញ តាមច្រកសំយោង ហើយពួកគេមកទិញនេះ ដើម្បីបញ្ជួនលាមក គោ ក្របី លក់ឲ្យវៀតណាមដូចគ្នា សម្រាប់ដាំ ម្រេច កៅស៊ូ នៅតំបន់ភូមិភាគខាងជើង និងតំបន់ជួរភ្នំកណ្តាល ប្រទេសវៀតណាម ។

ពលរដ្ឋបានបន្តទៀតថា ការរើសលាមកសត្វនេះគ្រាន់បានប្រាក់ចាយមួយគ្រាប៉ុណ្ណោះ តែរឿងប៉ះពាល់ ឬមិនប៉ះពាល់ដល់ដីស្រែនោះ ពួកគាត់ដឹងដែរ ប៉ុន្តែមិនដឹងធ្វើម៉េច បើអត់ការងារធ្វើ ចេះតែដើររើសទៅ។

ពលរដ្ឋបានបញ្ជាក់ថា មានឈ្មួញខ្មែរយើង ក៏ដើរទិញតាមផ្ទះដែរ ហើយលក់បន្តទៅឲ្យឈ្មួញវៀតណាម៕ យឹម សុថាន

ds (1) ds (2) ds (3)


ចែករំលែក៖