ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីកាត់ទោសអតីតមន្ត្រី៣៣០នាក់ពីបទធ្វើរដ្ឋប្រហារ

ចែករំលែក៖

នៅថ្ងៃទី១ ខែមីនា តុលាការទួរគីបានបើកសវនាការទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានដើម្បីកាត់ទោសជនជាប់សង្ស័យ ៣៣០នាក់ចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦កន្លងទៅ។

ជនសង្ស័យ៣៣០នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការពិសេសនៅថ្ងៃទី១ខែមីនាដោយនៅក្នុងតុលាការនោះអាចផ្ទុកមនុស្ស បានរហូតដល់ទៅ១.៥០០នាក់ស្ថិតនៅ តំបន់ Sincan ជាយក្រុងអង់ការ៉ា។ សន្តិ សុខនៅទីនោះត្រូវបានរឹតបន្តឹងដោយបានដាក់ពង្រាយរថយន្តពន្លត់អគ្គិភ័យក្រុម ទាហានប្រឆាំងបាតុកម្ម និងយន្តហោះគ្មាន មនុស្សបើកតាមដានសកម្មភាពពីខាង លើ។

ក្នុងចំណោមជនជាប់សង្ស័យទាំង៣៣០ នាក់ក្នុងនោះមាន២៤០នាក់ត្រូវបានឃុំខ្លួននាពេលកន្លងមក។ ជនជាប់សង្ស័យទាំងអស់គឺបានបញ្ចប់ការសិក្សានៅ សាលាហ្វឹកហាត់ពីកាំភ្លើងធំនិងកាំជ្រួចមីស៊ីលនៅអង់ការ៉ា។

ជនសង្ស័យទាំងអស់ត្រូវបានចោទ ប្រកាន់ថា មានគម្រោងសម្លាប់មនុស្សមានបំណងផ្តួលរំលំរដ្ឋាភិបាលនិងសភាទួរគី។ ប្រសិនបើត្រូវបានកាត់ទោសនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត។

ការធ្វើរដ្ឋប្រហារកើតឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅពេលដែល ប្រធានាធិបតី Tayyip Erdogan កំពុងទៅសម្រាកកាយជាមួយគ្រួសារនៅភាគខាងត្បូងប្រទេសទួរគី។ សភានិងជុំវិញអគារដ្ឋាភិបាលទួរគីរងការវាយប្រហារដោយ ទម្លាក់គ្រាប់បែក។ ប៉ុន្តែការធ្វើរដ្ឋប្រហារនោះត្រូវបានទាហានរដ្ឋាភិបាលទួរគីទប់ស្កាត់ដោយជោគជ័យ នៅថ្ងៃទី១៦ ខែ កក្កដា។

រដ្ឋាភិបាលរបស់ប្រធានាធិបតីទួរគីបាន ចោទប្រកាន់លោក Fethullah Gulen ដែល កំពុងរស់នៅអាមេរិកជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារទាំងនោះ។ ក្រោយការធ្វើរដ្ឋប្រហារបរាជ័យទាហានទួរគីរាប់ពាន់ នាក់ត្រូវបានដកហូតតំណែងបញ្ចប់តួនាទី ជាយោធា។

កាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅតុលាការក៏បានជំនុំជម្រះទោសមន្រ្តីយោធាទួរគីចំនួន៤៧រូបដែលជាប់សង្ស័យពីបទប៉ុន ប៉ងសម្លាប់ប្រធានាធិបតីទួរគីនៅក្នុងរដ្ឋ ប្រហារមិនបានសម្រេចមួយកាលពីថ្ងៃទី ១៥កក្កដាកន្លងផុតទៅ។

នៅរាត្រីថ្ងៃទី១៥ កក្កដា លោក Tayyip Erdogan ប្រធានាធិបតីទួរគីបានស្នាក់នៅក្នុងសណ្ឋាគារមួយដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៅ Marmaris ក្នុងភាគខាងត្បូង ទួរគី។ នាពេលនោះកងយោធាទួរគីជាង ៤០នាក់បានដាក់ពង្រាយគ្នាតាមរយៈឧទ្ធម្ភ ភាគចក្រដើម្បីប៉ុនប៉ងចាប់ពង្រត់ឬក៏សម្លាប់ លោកប្រធានាធិបតីទួរគី។ តែការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅពេលនោះត្រូវទទួលបរា ជ័យ ហើយអាជ្ញាធរទួរគីក៏បានធ្វើការចាប់ខ្លួនពួកមេគំនិតនិងអ្នកឃុបឃិតនៅក្នុងរដ្ឋប្រហារមិនបានសម្រេចនោះជាបន្តបន្ទាប់។

គួរបញ្ជាក់ថា សវនាការកាត់ទោសលើក្រុមអ្នកធ្វើរដ្ឋប្រហារនៅទួរគីត្រូវបាន ប្រព្រឹត្តទៅនៅក្នុងខេត្ត Mugla ដោយមានកិច្ចការពារសន្តិសុខយ៉ាងខ្ពស់បំផុត។ មន្ត្រី យោធាទួរគីទាំងអស់នោះត្រូវជាប់ចោទពីបទបានចូលរួមក្នុងរដ្ឋប្រហារឬក៏បានជួយគាំទ្រអ្នកធ្វើរដ្ឋប្រហារថ្ងៃទី១៥ ខែកក្កដា។ជាសរុបជនចំនួនជាង១.២០០នាក់ត្រូវបាន អាជ្ញាធរទួរគីបញ្ជូនខ្លួនឬក៏នឹងត្រូវបញ្ជូនខ្លួន ទៅកាន់តុលាការ។

ម្យ៉ាងទៀតក្រុមអ្នកជាប់សង្ស័យជាមេគំនិតនៅក្នុងរដ្ឋប្រហារនឹងត្រូវតុលាការទួរគីធ្វើការវិនិច្ឆ័យទោសនៅក្នុងពេល២ឬ៣ខែខាងមុខនៅទីក្រុងអង់ការ៉ា។ ការកាត់ទោសដែលនឹងត្រូវប្រព្រឹត្តទៅដោយអវត្តមានរបស់គូ្រដឹកនាំសាសនាអ៊ិស្លាមឈ្មោះ Fethullah Gülen ដែលអាជ្ញាធរទួរគីចាត់ ទុកជាមេខ្លោងធំបំផុតនៅក្នុងរដ្ឋប្រហារមិន បានសម្រេចនេះ៕ ម៉ែវ សាធី

as fds


ចែករំលែក៖