ព័ត៌មានទាន់ហេតុការណ៍៖

សេអ៊ូលគ្រោងនឹងបញ្ចប់ទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាងជុំវិញការធ្វើតេស្ដមីស៊ីល

ចែករំលែក៖

ប្រភពព័ត៌មានពីរដ្ឋាភិបាល និងក្រុម អ្នកជំនាញបានឲ្យដឹងថា ប្រទេសកូរ៉េខាង ត្បូងទំនងជានឹងបញ្ចប់ទំនាក់ទំនងការទូតជាមួយប្រទេសកុម្មុយនីស្ដកូរ៉េខាងជើង ដោយកំពុងស្វែងរកការផ្អាកភាពជាសមាជិករបស់ខ្លួនពីសមាជិកអង្គការសហប្រជាជាតិដូចដែលខ្លួនបានថ្កោលទោសចំពោះការនៅតែបន្ដបង្កជម្លោះដោយធ្វើតេស្ដក្បាល គ្រាប់មីស៊ីលយ៉ាងគឃ្លើន។

ទីភ្នាក់ងារសារព័ត៌មានយុនហាប់ចេញផ្សាយនៅមុននេះបន្ដិចឲ្យដឹងថា នៅព្រឹក ថ្ងៃចន្ទនេះប្រទេសកូរ៉េខាងជើងបានបាញ់ធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងចំនួន៤ គ្រាប់ទៅកាន់សមុទ្រភាគខាងកើតប្រទេស ក្នុងទម្រង់ជាការតវ៉ាប្រឆាំងនឹងការធ្វើសម យុទ្ធរួមគ្នារវាងប្រទេសកូរ៉េខាងត្បូងនឹង សហរដ្ឋអាមេរិកដែលការធ្វើសមយុទ្ធនេះ ដែរ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃទី ១២ ខែកុម្ភៈ ។

ពាក់ព័ន្ធនឹងការបង្កហេតុនេះដែរប្រធា នាធិបតីស្ដីទីនិងជានាយករដ្ឋមន្រ្តីនៃប្រទេស កូរ៉េខាងត្បូងលោក Hwang Kyo-ahn នៅព្រឹកថ្ងៃចន្ទនេះបានថ្កោលទោសប្រទេស កម្មុយនីស្ដកូរ៉េខាងជើងយ៉ាងខ្លាំងសម្រាប់ ការធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងចំនួន៤គ្រាប់ដោយបានលើកឡើងថា នោះជា សកម្មភាពបង្កជម្លោះប្រឆាំងនឹងសហគមន៍ អន្ដរជាតិ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េយុនហាប់ ចេញផ្សាយនៅមុននេះបន្ដិដោយដកស្រង់សម្ដីលោកប្រធានាធិបតីនិងជានាយករដ្ឋមន្រ្តីឲ្យដឹងទៀតថា “យើងថ្កោលទោស យ៉ាងខ្លាំងចំពោះចលនាដែលវាជាការ ប្រឈមនឹងការបង្កជម្លោះចំពោះមុខអន្ដរ ជាតិ” ក្បាលគ្រាប់មីស៊ីលផ្លោងចំនួន៤ គ្រាប់ត្រូវបានប្រតិបត្តិការបាញ់ចេញពី តំបន់ដុងឆាងរីកាលពីវេលាម៉ោង៧និង ៣៦នាទីព្រឹកនេះ ហើយមីស៊ីលនោះមានចម្ងាយប្រហែលជា១.០០០គីឡូម៉ែត្រមុនពេលដែលវាធ្លាក់ចូលទៅក្នុងសមុទ្រ៕ ម៉ែវ សាធី

dwe


ចែករំលែក៖