ព័ត៌មានទាន់ហេតុការណ៍៖

អតីនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមឺរ៉ុន ថ្លែងសុន្ទរកថា មួយកន្លែងស្មើប្រាក់ខែនាយករដ្ឋមន្ត្រី១ឆ្នាំ

ចែករំលែក៖

នៅក្នុងសុន្ទរកថា នៅ ធនាគារ Morgan Stanley អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាមឺរ៉ុន ទទួលបានប្រាក់សម្រាប់ការចូលរួមថ្លែងសុន្ទរកថា មានរហូតដល់ជាង១សែនផោន គឺជាចំនួនទឹកប្រាក់ស្មើនឹងប្រាក់ខែនាយករដ្ឋមន្ត្រីជិតមួយឆ្នាំ ។

សារព័ត៌មាន Dailymail បានផ្សាយថា លោកដេវីត កាមឺរ៉ុន ត្រូវបានធនាគារ Morgan Stanley អញ្ជើញ ទៅថ្លែងសុន្ទរកថា ស្តីពីបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេស និងនៅលើពិភពលោក។

ធានាគារ Morgan Stanley និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមឺរ៉ុន មានទំនាក់ទំនងជិតស្និទ្ធ។ នៅពេលដែលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ធានាគារខាងលើ បានចំណាយប្រាក់២៥០ពាន់ដុល្លារ គាំទ្រដល់សកម្មភាពគំាទ្រអង់គ្លេសឲ្យបន្តនៅក្នុងសហគមន៍អឺរ៉ុប ។

នៅក្នុងព្រឹត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លោកកាមឺរ៉ុន ធ្លាប់បានក្រុមហ៊ុន Gerson Lehrman Group ផ្តល់ប្រាក់ជាច្រើន ក្នុងការប្រឹក្សា ពីលទ្ធផលអាក្រក់ដែលបានចាកចេញពីអង់គ្លេស ។

សារព័ត៌មាន Dailymail បានផ្សាយថា លោក កាមឺរ៉ុន បានរកប្រាក់ ដូចដែលអតីតនាយករដ្ឋមន្ត្រី តូនី ប្លែរ ។ នៅពេលនោះ អតីតនាយករដ្ឋមន្ត្រី តូនីប្លែរ រកបានប្រាក់ចំណូលប្រមាណជាង២៧ពាន់លានដុល្លារ ពីការចូលរួមសកម្មភាពថ្លែងសុន្ទកថានានា និងផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនធំ ជួយឲ្យលោក រកបានប្រាក់ចំណូលរហូតដល់២៧លានដុល្លារ ចាប់តាំងពីលោកបញ្ចប់តំណែង នាយករដ្ឋមន្ត្រីមក ។

ជាទូទៅមេដឹកនាំនៅក្នុងប្រទេសអ្នកមាន មេដឹកនាំគឺទទួលបានប្រាក់ចំណូល ពីការប្រឹក្សា ថ្លែងសុន្ទរកថា និងការសរសេរសៀវភៅ មានប្រាក់រាប់សិបលានដុល្លារ ។

កន្លងមកថ្មីៗ អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ាក៏ រកបានប្រាក់ចំណូលរហូតដល់ទៅ៦០លានដុល្លារ ពីការលក់សិទ្ធិបោះពុម្ភសៀវភៅកំណត់ហេតុ របស់លោក និង ភរិយាផងដែរ ៕ ម៉ែវ សាធី

304 148887215770120-ca1


ចែករំលែក៖