ទស្សនាវដ្តី Hurunបានផ្សាយថា ទ្រព្យសម្បត្តិ បូករួមគ្នារបស់មហាសេដ្ឋីចិន ជាង ២០០នាក់មានតម្លៃប្រមាណ៥០០ពាន់លានដុល្លារគឺស្មើនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយ ដូចជាបែលហ្ស៊ិក ស៊ុយអែត ឬប៉ូឡូញជាដើម។ ក្នុងចំណោមនោះមានសមាជិកសភាជាង១០០នាក់ ។
ការប្រកាសពីទ្រព្យសម្បត្តិខាងលើកើតឡើង ក្រោយពេលដែលចិនត្រៀមបើកកិច្ចប្រជុំសភា ពីការប្រកាសទ្រព្យសម្បត្តិខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយក្នុងចំណោមសមាជិករដ្ឋសភា គឺសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិច្រើន។ សភាចិនមានអ្នកធ្វើច្បាប់ប្រមាណ២០០នាក់ ដែលមានទ្រព្យសម្បត្តិសរុប៥០០ពាន់លានដុល្លារអាមេរិក។ តាមការចុះផ្សាយរបស់ទស្សនាវដ្តីចិន Hurun កាលពីពេលថ្មីៗ នៅក្នុងចំណោមមហាសេដ្ឋី ចិនដែលមានទ្រព្យសម្បត្តិច្រើន ២៩០លានដុល្លារ អាមេរិក មានមហាសេដ្ឋីជាង១០០នាក់ ជាសមាជិករបស់សភា ចំណែក៩៧នាក់ផ្សេងទៀតជាសមាជិករបស់សន្និសីទពិគ្រោះនយោបាយប្រជាជនចិន ដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំធំរបស់បក្សកុម្មុយនីស្តចិន។
តាមការស្រង់ស្ថិតិរបស់ទស្សនាវដ្តីទ្រព្យសម្បត្តិបូករួមគ្នារបស់សមាជិកសភា ដែលជាមហាសេដ្ឋីនេះ មានតម្លៃជាង៥០០ពាន់លានដុល្លារ ស្មើនឹងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសមួយ ដូចជា បែលហ្ស៊ិក ឬប៉ូឡូញជាដើម។ ទស្សនាវដ្តីHurun បានចេញផ្សាយរបាយការណ៍ រកឃើញរបស់ខ្លួននៅចំពេលដែលសភាចិនកំពុងត្រៀមរៀបចំបើកកិច្ចប្រជុំប្រចាំឆ្នាំ ដែលនៅក្នុងនោះមានការចូលរួមពីគណៈប្រតិភូចិនជាង៥ពាន់នាក់។ យ៉ាងណាក៏ដោយ របាយការណ៍របស់Hurunដែលមានទីតាំងក្នុងក្រុងសៀងហៃបានបង្ហាញថា សមាជិកសភាដែលមានទ្រព្យសម្បត្តិរាប់រយលានដុល្លារ ភាគច្រើនគឺក្រុមអ្នកធ្វើជំនួញ ប៉ុន្តែ មិនមែនជាអ្នកធ្វើនយោបាយចាស់ឆ្នាំនោះទេ។
នៅឆ្នាំ ២០០២ រដ្ឋាភិបាលចិន ដែលចង់ផ្តល់សន្ទុះដល់សេដ្ឋកិច្ចចិនបានទាក់ទាញ បញ្ចូលក្រុមអ្នកជំនួញ ឲ្យទទួលសមាជិកភាពរបស់សភាចិន។ តំណែងដែលក្រុមពាណិជ្ជករ និងម្ចាស់ក្រុមហ៊ុនឯកជនចិនទទួលយកដើម្បីសំដែងពីភាពស្មោះត្រង់ជូនបក្ស។ ការចូលរួមរបស់ក្រុមអ្នកជំនួញក្នុងស្ថាប័ននីតិប្រតិបត្តិ បានជួយអូសទាញសេដ្ឋកិច្ចចិនមកដល់ចំណាត់ថ្នាក់លេខ២ ក្នុងពិភពលោក។ ប៉ុន្តែ ជាមួយគ្នានោះ គេរកឃើញថា វាក៏បានអនុញ្ញាតផងដែរ បើកផ្លូវឲ្យអ្នកជំនួញចិនកាន់តែមានទ្រព្យសម្បត្តិច្រើនឡើង។ តាមទស្សនាវដ្តី អ្នកជំនួញដែលជាសមាជិកសភាជាង ១០០នាក់បានបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន ប្រមាណ ៦៤ភាគរយ ចាប់តាំងពីឆ្នាំ២០១៣មក ៕ ម៉ែវ សាធី