ព័ត៌មានទាន់ហេតុការណ៍៖

សូកប៉ាន់ដើម្បីបានការងារដ្ឋធ្វើភាគច្រើនកើតឡើងនៅក្នុងតំបន់អាស៊ី

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវរបស់អង្កការ Transparency International ដែលបានប្រកាសកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ថា ពលរដ្ឋរស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១ភាគ៤បានយកលុយទៅសូកមន្រ្តីសាធារណៈដើម្បីទទួលបានការងារធ្វើនៅក្នុងក្របខ័ណ្ឌរដ្ឋ។ សកម្មភាពទាំងនោះនឹងធ្វើឲ្យអ្នកមានចំណេះដឹកពិតប្រាកដ ពិបាក់រកការងារធ្វើ ប្រសិនបើមិនមានលុយសូកប៉ាន់នោះទេ ។

អង្គការ Transparency International ដែលមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ក៏បានអំពាវនាវដល់គ្រប់រដ្ឋាភិបាលឲ្យរួសរាន់ចាត់វិធានការទប់ស្កាត់លើទង្វើពុករលួយមួយនេះ។ របាយការណ៍របស់អង្គការខាងលើធ្វើឡើងដោយមានការសាកសួរលើមនុស្សជាង ២០ ០០០នាក់រស់ក្នុង១៦ប្រទេសស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយរាប់ចាប់ពីប្រទេសប៉ាគីស្ថានដល់ប្រទេសអូស្ត្រាលី ។ តាមរបាយការណ៍ មានមនុស្សជាង៩០០លាននាក់បានបង្ខំចិត្តយកលុយទៅសូកមន្រ្តីរដ្ឋការដើម្បីទទួលបានការងារធ្វើនៅក្នុងក្របខ័ណ្ឌរដ្ឋ ។ ឥណ្ឌា និងវៀតណាម ជាប្រទេសអាស៊ីពីរដែលប៉ះពាល់ខ្លាំងជាងគេ ព្រោះមានពលរដ្ឋជិត ២ភាគ៣មានទម្លាប់យកលុយទៅសូកប៉ាន់គេដើម្បីអាចទទួលបានការងាររដ្ឋ ពិសេសនៅក្នុងវិស័យអប់រំ ឬមួយនៅក្នុងមន្ទីរពេទ្យរដ្ឋ។

ចំណែកជប៉ុនកូរ៉េខាងត្បូង ហុងកុង និងអូស្រ្តាលីត្រូវបាន Transparency International ចាត់ទុកជាក្រុមប្រទេសគំរូមិនសូវមានបញ្ហាស៊ីសំណូកសូកប៉ាន់របៀបនេះទេ។ របាយការណ៍ដដែលបានបញ្ជាក់ថា ប្រភេទមន្រ្តីរដ្ឋការដែលពុករលួយទទួលសំណូកខ្លាំងជាងគេ គឺពួកប៉ូលិសហើយប្រភេទពលរដ្ឋដែលរងគ្រោះខ្លាំងជាងគេ គឺអ្នកក្រីក្រ។ លោក Jose Ugazប្រធានក្រុមប្រឹក្សារដ្ឋបាល Transparency International បានថ្លែងនៅក្នុងសេចក្តីជូនដំណឹងមួយថារដ្ឋាភិបាលត្រូវតែចាត់វិធានការបន្ថែមទៀតនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ។

សេចក្តីជូនដំណឹងដដែលបានបន្ថែមថា អំពើពុករលួយមិនមែនជាឧក្រិដ្ឋកម្មតូចតាចទេតែវាអាចរំខានដល់ការអប់រំ រំខានដល់ការទទួលការព្យាបាលសមរម្យនិងវាអាចឈានដល់ការសម្លាប់ទៀតផង។ របាយការណ៍របស់ Transparency International នេះបានធ្លាក់មកបន្ទាប់ពីមានប្រទេសអាស៊ីខ្លះបានជួបប្រទះនឹងរឿងអាស្រូវពុករលួយជាប់ពាកព័ន្ធនឹងថ្នាក់ដឹកនាំកំពូលៗតែម្តង ៕ ម៉ែវ សាធី

???????? ??????: ??????? ???.

news_bTransparency-International


ចែករំលែក៖