ព័ត៌មានទាន់ហេតុការណ៍៖

ដូណាល់ ត្រាំ បញ្ជូនយន្តហោះទម្លាក់គ្រាប់ B-1 និង B-52 ទៅកាន់ឧបទ្វីបកូរ៉េទប់ទល់កូរ៉េខាងជើង

ចែករំលែក៖

អាមេរិកបានសម្រេចបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់ខ្លួនគឺ B-1, B-52 ទៅកាន់ឧបទ្វីបកូរ៉េក្នុងពេលដែលស្ថានភាពកំពុងតែតានតឹង ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មន្ត្រីយោធាអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-1, B-52 ត្រូវបានបញ្ជូនទៅកាន់ទីតាំងទ័ពអាកាសនៅ Andersen លើកោះ Guam ដើម្បីចូលរួមនៅក្នុងការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង។ ក្រៅពីនេះ យន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិកគឺ F-35 B ក៏នឹងបញ្ជូនទៅទីនោះដែរនាសប្តាហ៍ក្រោយ។

ចិនបានអំពាវនាវដល់រដ្ឋាភិបាលកូរ៉េខាងត្បូង និងអាមេរិកបញ្ចប់សកម្មភាពធ្វើសមយុទ្ធ ដើម្បីជាការដោះដូរនឹងការបញ្ចប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang Gyum បានបដិសេធនឹងសំណើខាងលើរបស់ចិន។

ប្រធានាធិបតីអាមេរិកក៏ធ្លាប់បានលើកឡើងពីការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ និងយន្តហោះវាយលុកទៅបំផ្លាញទីតាំងបរមាណូរបស់កូរ៉េខាងជើង បើសិនជាមានការប៉ះទង្គិចគ្នាណាមួយកើតឡើង។

ជាមួយគ្នានេះដែរកម្លាំងទាហានកូរ៉េខាងត្បូងបានបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលតុលាការរដ្ឋធម្មនុញ្ញបានសម្រេចដកហូតតំណែងប្រធានាធិបតី ផាក គឿនហេ ជាផ្លូវការ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាឲ្យកម្លាំងទាហានទាំងអស់ ត្រៀមលក្ខណៈទប់ទល់នឹងកូរ៉េខាងជើង និងតាមដានរាល់សកម្មភាពប្រែប្រួល។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃទី១០ ខែមីនា ថា នឹងបន្តអនុវត្តគោលនយោបាយឯកភាពជាតិដើម្បីសន្តិភាព និងស្ថិរភាព៕ ម៉ែវ សាធី

nintchdbpict000003178015


ចែករំលែក៖