ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបប្រកាសពីគម្រោងអភិវឌ្ឍន៍ស៊ីរីឡើងវិញ

ចែករំលែក៖

នៅមុនកិច្ចប្រជុំអន្តរជាតិស្តីពីស៊ីរី ដែល នឹងត្រូវធ្វើឡើងនៅទីក្រុង ប្រុចសែលនា ថ្ងៃទី៥ ខែមេសាខាងមុខតំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍ អឺរ៉ុប លោកស្រី Federica Mogherini បាន លើកឡើងពីគម្រោង អភិវឌ្ឍន៍ប្រទេសស៊ីរី ឡើងវិញ ចាប់តាំងពីការផ្តល់ជំនួយហិរញ្ញ វត្ថុក៏ដូចជា ការកែប្រែរដ្ឋធម្មនុញ្ញក្នុងប្រទេស នេះ មុនពេលរៀបចំបោះឆ្នោតជាថ្មី។

លោកស្រីFederica Mogherini បញ្ជាក់ ទៀតថា ស៊ីរី ចាំបាច់ត្រូវតែមានសន្តិភាព ដោយមានការជួយជ្រោមជ្រែងពីសហគមន៍ អន្តរជាតិ ជាជាងជួយក្នុងការធ្វើសង្គ្រាម ដោយសារសង្គ្រាមនៅទីនោះបានកើត ឡើង ៦ឆ្នាំមកហើយសម្លាប់មនុស្សជាង ៣២០ពាន់លាននាក់។ លោកស្រី Federica Mogheriniជំរុញឲ្យអឺរ៉ុប ដើរតួនាទីយ៉ាង សំខាន់ នាំមុខ ក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសស៊ីរី ដើម្បីបញ្ចៀសរឿងអាក្រក់កើតឡើង ដូចជានៅក្នុងប្រទេស លីប៊ី និងអីរ៉ាក់ជាដើម ដែលសហគមន៍ អន្តរជាតិមិនខ្វល់ខ្វាយ ទើបធ្វើឲ្យប្រទេសទាំងពីរនោះប្រឈមនូវវិបត្តិជាបន្ត។ លោក ស្រីបន្តទៀតថា អឺរ៉ុបនឹងជួយដល់ស៊ីរីក្នុង ពេលផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសនេះ។

តាមការលើកឡើងរបស់លោកស្រី Federica Mogherini អឺរ៉ុបនឹង ជួយក្នុងការ អភិវឌ្ឍស៊ីរី ក្នុងនោះមានការជួយការពារសន្តិសុខ តាមដានបទឈប់បាញ់ជាដើម។ នៅពេលនេះអឺរ៉ុប បាន ប្រមូលប្រាក់បាន ជាង ៩,៤ពាន់លានដុល្លារសម្រាប់ជួយដល់ ស៊ីរី ក្នុងនោះមាន១ពាន់លានដុល្លារ សម្រាប់ សកម្មភាពមនុស្សធម៌។ ក្រៅពីអឺរ៉ុបនឹង ជួយដល់សេវាកម្ម ទឹកស្អាត សុខាភិបាល អបរំជាដើម ក្នុងការជំរុញឲ្យប្រទេសនេះមានសន្តិភាពពេញលេញ។

លោកស្រីFederica Mogheriniបញ្ជាក់ ទៀតថា កិច្ចប្រជុំអន្តរជាតិស្តីពីស៊ីរី គឺជា ឱកាសដើម្បីឲ្យភាគីពាក់ព័ន្ធ រួមគ្នាដោះ ស្រាយវិបត្តិបញ្ចប់សង្គ្រាម និងបញ្ចប់ ទស្សនៈគាំទ្រលោក អាសាដ និងប្រឆាំង ។ ជោគវាសនារបស់លោកអាល់អាសាដគឺ ជាប្រធានបទសំខាន់ នៅក្នុងវិវាទ ដោយ អាមេរិក និងទួរគី ជាមួយក្រុមបះបោរស៊ីរី ទាមទារលោកអាល់អាសាដចុះចេញពី តំណែងចំណែក រុស្ស៊ីនិងអុីរ៉ង បានគាំទ្រលោកអាសាដបន្តដឹកនាំស៊ីរី។

ការមិនព្រមយោគយល់របស់ប្រទេសមហាអំណាចយោធាទាំងពីរ បានធ្វើឲ្យ សង្គ្រាមនៅក្នុងប្រទេសស៊ីរីរកទីបញ្ចប់មិនឃើញ។ ក្រុមអ្នកវិភាគលើកឡើងថាប្រសិន បើទុកឲ្យលោកអាល់អាសាដបន្តដឹកនាំស៊ីរី នោះមានន័យថា អាមេរិក និងទួរគី បាន បរាជ័យ ក្រោមស្នាដៃរុស្ស៊ី។ ចំណែក រុស្ស៊ីវិញ ក៏ដូចគ្នាដែរ ប្រសិនបើមិនអាច រក្សាតំណែងរបស់លោកអាល់អាសាដទេ នោះ មានន័យថា រុស្ស៊ី អុីរ៉ង បរាជ័យ ក្រោមដៃអាមេរិក ហើយថ្ងៃក្រោយ មិនអាចតតាំងអ្វីបានទៀតឡើយ ត្រូវតែ ធ្វើតាមប្រទេសដែលឈ្នះ។ ចំណុចទាំង នោះហើយ ទើបធ្វើឲ្យកិច្ចពិភាក្សាស្វែងរកសន្តិភាពនៅស៊ីរី បរាជ័យជាបន្តបន្ទាប់៕ ម៉ែវ សាធី

d r54 r54 (1)


ចែករំលែក៖