នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានថ្លែងឲ្យដឹងថ្ងៃពុធនេះថា ចិនសង្ឃឹម នឹងរក្សាឲ្យបាននូវស្ថិរភាពនៅដែនសមុទ្រ ចិនខាងត្បូងដោយជំរុញឲ្យមានការជួប ចរចាគ្នាដែលមានលក្ខណៈស្របច្បាប់ ដើម្បីដោះស្រាយជម្លោះដែនទឹក។
ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងនៅចុងបញ្ចប់កិច្ច ប្រជុំប្រចាំឆ្នាំនៃសភាចិន លោក Li បាន ថ្លែងថា “ការវិវត្តពិតជាមានសារសំខាន់ណាស់” ដោយបានធ្វើ តាមច្បាប់ត្រឹមត្រូវ។ ការចរចាគ្នាបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ២០១០ ដោយមានការឯកភាពគ្នាមួយនៃ វិធានទាំងឡាយរវាងប្រទេសចិន និង ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន ក្នុងគោលបំណងបញ្ចៀសឲ្យបានជម្លោះកើតមានឡើងនៅដែនសមុទ្រចិនខាងត្បូង។
កាលពីសប្តាហ៍មុន លោក វ៉ាង យី រដ្ឋ មន្ត្រីក្រសួងការបរទេសចិនបានលើក ឡើងថា ពង្រាងច្បាប់ជាលើកដំបូងនោះត្រូវបានចងក្រងរួចហើយដែរ ហើយថា សភាពការណ៍តានតឹងនៅក្នុងដែនទឹក ក៏ហាក់ដូចជាធូរស្បើយឡើងវិញបន្តិច ហើយ៕ ម៉ែវ សាធី