ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញសូមអញ្ជើញអ្នកសារព័ត៌មានចូលរួមនៅក្នុងពិធីបញ្ចាំងខ្សែភាពយន្តឯកសារដែលបានទទួលពានរង្វាន់ មានចំណងជើងថា “សមុទ្រប្លាស្ទិក” ដែលជាភាពយន្តខ្នាតវែងមួយស្តីពីផលប៉ះពាល់របស់មនុស្សទៅលើបរិស្ថាន ព្រមទាំងដំណោះស្រាយដែលអាចធ្វើទៅបាន។ការបញ្ចាំងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី ២២ ខែមិនា ឆ្នាំ ២០១៧ វេលាម៉ោង ៦ ល្ងាច នៅរោងភាពយន្ត Major Cineplex ជាន់ទី ២ ក្នុងផ្សាទំនើប AEON។ អ្នកដែលបានទទួលការអញ្ជើញទើបអាចចូលទស្សនាបាន។
ភាពយន្ត “សមុទ្រប្លាស្ទិក” ត្រូវបានបញ្ចាំងនៅតាមកន្លែងចំនួន ២០ នៅជុំវិញពិភពលោក ដើម្បីជាឯកសារបញ្ចាក់ពីផលនៃការបំពុលដោយសារជាតិប្លាស្ទិកនៅក្នុងពិភពលោកហើយបង្ហាញពីបច្ចេកវិទ្យាដែលអាចយកមកប្រើបាននិងដំណោះស្រាយតាមនយោបាយដែលអាចចាប់ផ្តើមផ្លាស់ប្តូរការបំផ្លិចបំផ្លាញមួយក្នុងចំណោមការបំផ្លិចបំផ្លាញនានារបស់មនុស្សជាតិ បើសិនជាគេយកទៅអនុវត្ត។សារនៃភាពយន្តនេះគឺថា ការផ្លាស់ប្តូរអាចមានទៅបាន ហើយវាចាប់ផ្តើមពីយើងទៅ។ ចំពោះព័ត៌មានបន្ថែមស្តីពីភាពយន្តនេះ សូមចូលមើលគេហទំព័រ http://plasticoceans.org។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីបញ្ចាំងភាពយន្តនេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក តាមទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមក ChreaV@state.govត្រឹមថ្ងៃចន្ទ ទី ២០ ខែមិនា វេលាម៉ោង ៥ រសៀល ៕