ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនពលរដ្ឋអាមេរិកគាំទ្រលោក ដូណាល់ ត្រាំ បានធ្លាក់ចុះជាបន្តបន្ទាប់

ចែករំលែក៖

តាមការស្ទង់មតិរបស់ក្រុមហ៊ុន Gallup បានបង្ហាញឲ្យឃើញថា លោក ដូណាល់ ត្រាំ បានបាត់បង់ការគាំទ្រពីពលរដ្ឋកាន់តែខ្លាំងឡើង ។ នៅពេលនេះ ពលរដ្ឋអាមេរិកដែលមានទំនុកចិត្តលើលោកត្រាំមានតែ៣៧ភាគរយប៉ុណ្ណោះ។ តួលេខខាងលើត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា។

ការស្ទង់មតិខាងលើកើតឡើងក្នុងពេលដែលរដ្ឋាភិបាលអាមេរិកកំពុងតែខិតខំយកចិត្តពលរដ្ឋ ក្នុងនោះមានការកែទម្រង់ប្រព័ន្ធសុខាភិបាលថ្មីជំនួសកម្មវិធីសុខាភិបាល អូបាម៉ាឃែរ ។

ការស្ទង់មតិបានបង្ហាញឲ្យឃើញថា លោក ដូណាល់ ត្រាំ បានបាត់បង់ការគាំទ្រពីពលរដ្ឋកាន់តែខ្លាំងឡើង

នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុន Gallup គឺពឹងផ្អែកទៅលើការសម្ភាសន៍ជាមួយពលរដ្ឋអាមេរិករាប់ពាន់នាក់ ដោយ ពលរដ្ឋទាំងនោះបានបង្ហាញពីការមិន ពេញចិត្តទៅលើគោលនយោបាយដឹកនាំ របស់លោក ត្រាំ ។

ការធ្លាក់ចុះសំឡេងគាំទ្រពីពលរដ្ឋ សម្រាប់ប្រធានាធិបតីអាមេរិកកើតឡើង ក្នុងពេលដែល លោក ត្រាំ មានគោលនយោ បាយមិនច្បាស់លាស់។ នៅពេលដែលលោកឡើងកាន់តំណែងមកទល់ពេលនេះ បានធ្វើឲ្យពលរដ្ឋជាច្រើន មិនពេញចិត្តនឹង លោក ក្រោយពេលដែលលោកបានចេញច្បាប់ហាមប្រាមពលរដ្ឋអ៊ិស្លាមមកពី៧ និង៦ប្រទេសចូលក្នុងទឹកដីអាមេរិក ហើយការចេញច្បាប់ទាំង២លើកត្រូវបាន តុលាការច្រានចោលទាំងអស់ធ្វើឲ្យឥទ្ធិ ពលរបស់លោក ត្រាំ ត្រូវធ្លាក់ចុះផងដែរ។

54 (2)

ការធ្លាក់ចុះសំឡេងគាំទ្រពីពលរដ្ឋ សម្រាប់ប្រធានាធិបតីអាមេរិកកើតឡើង ក្នុងពេលដែល លោក ត្រាំ មានគោលនយោ បាយមិនច្បាស់លាស់

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ក្នុងថ្ងៃទី១៩ ខែ មីនា នោះដែរ រដ្ឋមន្ត្រីការពារជាតិអាល្លឺ ម៉ង់លោក Ursula Von Der Leyen បាន ច្រានចោល ការប្រកាសរបស់លោក ត្រាំ ថា អាល្លឺម៉ង់ជំពាក់បំណុលណាតូ និងទី ក្រុងវ៉ាស៊ីនតោន នូវទឹកប្រាក់មួយយ៉ាង ច្រើន។

នៅពេលដែលលោកស្រី មែរគែល ទៅ កាន់អាមេរិកក្រៅអំពីខ្លឹមសារ រូបភាពខាងក្រៅក៏គ្មានភាពកក់ក្តៅសោះ នៅក្នុងការ ទទួល។ សំណើរបស់លោកស្រី មែរគែល សុំចាប់ដៃលោក ត្រាំ ដើម្បីថតរូប គ្មាន ចម្លើយតបទាំងកាយវិការ ទាំងពាក្យសម្តី មិនដឹងថាមកពីលោក ត្រាំ មិនឮ ឬយ៉ាង ណានោះទេ។ រហូតមកទល់នឹងម៉ោងនេះក៏ពុំទាន់មានសេចក្តីពន្យល់ជាផ្លូវការពី សេតវិមានដែរ។ ប៉ុន្តែទិដ្ឋភាពនេះ វាផ្ទុយ ស្រឡះនឹងការចាប់ដៃរលាក់យ៉ាងណែន និងយ៉ាងយូរប្រមាណជិត២០វិនាទីរវាងលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសនឹងលោក ត្រាំ ក្នុងជំនួបលើកដំបូងដែរកាលពីដើមខែកុម្ភៈ និង២-៣ ថ្ងៃក្រោយមកទៀត លោក ត្រាំ បានចាប់ដៃយ៉ាងស្អិតទទួលស្វាគមន៍លោក សុីនហ្សូ អាបេ នៅកន្លែងតែមួយ ដដែលនេះ។ សកម្មភាពខាងលើបាន បង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងរវាង អាមេរិកនឹងអឺរ៉ុបមិនប្រសើរឡើយនាពេល នេះ ចំណុចទាំងនោះអាចជាសញ្ញាមិនល្អនឹងជំរុញដល់ការបែកបាក់ផងដែរ៕ ម៉ែវ សាធី

 

54

ដ្ឋាភិបាលអាមេរិកកំពុងតែខិតខំយកចិត្តពលរដ្ឋ ក្នុងនោះមានការកែទម្រង់ប្រព័ន្ធសុខាភិបាលថ្មីជំនួសកម្មវិធីសុខាភិបាល អូបាម៉ាឃែរ


ចែករំលែក៖