ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែរុញច្រានឲ្យចូលផ្លូវទាល់គីម ជុងអ៊ុន កាន់តែធ្វើរឿងប្រថុយ?

ចែករំលែក៖

ដូចអ្វីដែលមនុស្សគ្រប់រូបបានដឹង នៅពេលដែលមនុស្សម្នាក់ ត្រូវគេបង្ខំឲ្យ ដើរចូលផ្លូវទាល់គ្មានជម្រើសអ្នកនោះនឹង ត្រូវធ្វើអ្វី? ជាការពិតណាស់រឿងអ្វីក៏អាចធ្វើបានដែរ ទាំងសម្លាប់ខ្លួនឯង និងសម្លាប់ មនុស្ស ជាច្រើននៅជុំវិញខ្លួន។ ទាំងនោះ ហើយទើបចាស់ៗតែងតែ និយាយថា «កុំបង្ខំឲ្យមនុស្ស ឬសត្វ ដើរដល់ផ្លូវទាល់ អាចនឹងត្រូវវាយបកវិញ ដោយអត្តឃាត»។

សកម្មភាពបែបនេះកំពុងតែកើតឡើង ចំពោះមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន នៅពេលដែលអាមេរិកនិងសហគមន៍អន្តរជាតិ ក្នុងនោះមានចិនផងដែរបានដាក់ គំនាបទៅលើកូរ៉េខាងជើង លើគ្រប់វិស័យ ដោយសារតែការសាកល្បងគ្រាប់បែក បរមាណូនិងកំាជ្រួចមីស៊ីល។

អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិ បានប្រកាសថា មេដឹកនាំ របស់ខ្លួន គីមជុងអ៊ុន នឹងបាញ់មីស៊ីលឆ្លង ទ្វីប ICBM គ្រប់ពេល គ្រប់ទីកន្លែងឲ្យ តែលោកចង់ធ្វើ។ ការប្រកាសខាងលើ របស់មន្ត្រីកូរ៉េខាងជើង កើតឡើងក្រោយ ពេលដែល ប្រទេសនេះបានបាញ់មីស៊ីល មួយគ្រាប់ បរាជ័យ កាលពីថ្ងៃទី២២ខែមីនា។ នៅពេលនោះកូរ៉េខាងជើង បាន ប្រកាសបន្តសកម្មភាព ផលិតអាវុធបរមា ណូ និងកាំជ្រួចមីស៊ីលបើទោះជាមានការដាក់ទណ្ឌកម្មពី អង្គការសហប្រជាជាតិក្តី។

លោក choe Myong Nam អគ្គរដ្ឋទូត រងរបស់កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការដាក់ទណ្ឌ កម្ម ទាំងឡាយរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ មិនអាចរារាំងកូរ៉េខាងជើង អភិវឌ្ឍកម្មវិធីអាវុធរបស់ខ្លួនបានឡើយ។ លោក Choe Myong Nam បញ្ជាក់ទៀតថា កូរ៉េខាងជើងមិនដែលខ្លាចការដាក់ទណ្ឌ កម្មណាមួយនោះឡើយ។

លោក Choe Myong Namបញ្ជាក់ ទៀតថា កូរ៉េខាងជើងចាំបាច់ត្រូវតែ បង្កើន ការផលិតអាវុធនៅពេលដែលសត្រូវ នៅ តែប៉ុនប៉ងវាយប្រហារកូរ៉េខាងជើង។ ការប្រកាសបែបនេះកើតឡើងក្នុងពេលដែលអាមេរិកនិង កូរ៉េខាងត្បូង ជប៉ុនធ្វើសមយុទ្ធ បាញ់គ្រាប់ពិត ដែលកូរ៉េខាងជើង ចាត់ទុក ថាជាសកម្មភាព ប៉ុនប៉ងឈ្លានពានទឹកដី កូរ៉េខាងជើង។

លោក Choe Myong Namបញ្ជាក់ទៀត ថា នៅពេលដែលប្រទេសមហាអំណាច កាន់តែគំរាមកូរ៉េខាងជើងកាន់តែខ្លាំង ទើបអាចទប់ទល់នឹងការគំរាមទាំងនោះបាន។

នៅពេលនេះ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះ ឥទ្ធិពលនៃ កាំជ្រួចមីស៊ីលនិងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងកាន់តែគ្រោះ ថ្នាក់។

ការប្រកាសរបស់ លោក Choe Myong Namកើតឡើងនៅពេលដែល រដ្ឋាភិបាល អាមេរិក ឡើងគម្រោងដកហូតទ្រព្យសម្បត្តិ របស់មេដឹកនាំគីមជុងអ៊ុន និងមន្ត្រីជិត ស្និទ្ធ ជាមួយលោកគីមជុងអ៊ុន នៅក្រៅ ប្រទេស ដូចជាវិធីសាស្ត្រ ក្នុងការទប់ស្កាត់នឹងសកម្មភាពគំរាមកំហែងបរមាណូ។ គម្រោងដាក់ទណ្ឌកម្មថ្មីនេះ មានភាពតាន តឹងជាងពេលមុនៗទាំងអស់។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងតែ រង់ចាំទទួល នូវសំណើស្តីពីគោលនយោ បាយការបរទេសរបស់អាមេរិក ជាមួយ កូរ៉េខាងជើង នៅសប្តាហ៍ក្រោយ បន្ទាប់ពីលោកត្រាំបានជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខ ជាតិ លោក H.R McMaster កាលពីសប្តាហ៍កន្លងទៅ បន្ទាប់ពីកូរ៉េខាង ជើងបានសាកល្បងម៉ាស៊ីន មីស៊ីល ដោយមានការត្រួតពិនិត្យពីមេដឹកនាំកូរ៉េខាង ជើងដោយផ្ទាល់។ សកម្មភាពខាងលើ បានធ្វើឲ្យលោកត្រាំចាត់ទុកមេដឹកនាំកូរ៉េខាងជើង មានឥរិយាបថមិនល្អឡើយ។

ទីប្រឹក្សា H.R McMaster កំពុងតែ លើកឡើងពីគោលនយោបាយ ជាមួយ កូរ៉េខាងជើង ហើយនឹងត្រូវ ប្រគល់ឲ្យប្រធានាធិបតីត្រួតពិនិត្យ នៅសប្តាហ៍ក្រោយ។ គោលនយោបាយស្តីពីកូរ៉េខាងជើង នឹង ត្រូវលើកយកមកពិភាក្សា រវាងមេដឹកនាំ អាមេរិកនឹងចិន ក្នុងពេលដែលលោកត្រាំបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ។

គោលនយោបាយថ្មីសម្រាប់ទប់ទល់ នឹងកូរ៉េខាងជើង រួមមានការដាក់ទណ្ឌកម្ម តឹងតែងជាងមុន ក្នុងនោះមានទាំងការ កាត់ផ្តាច់ទំនាក់ទំនង របស់កូរ៉េខាងជើង ជាមួយ បណ្តាញ ហិរញ្ញវត្ថុនៅលើពិភព លោកទាំងមូល។ កន្លងមក រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Rex Tillerson បានព្រមានចិនថា នឹងមានការអនុវត្ត ការ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនណា ដែលមានទំនាក់ទំនងរកសុីជាមួយកូរ៉េ ខាងជើង៕ ម៉ែវ សាធី

korea-625826


ចែករំលែក៖