ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិករក្សាឥទ្ធិពលបរមាណូដើម្បីទប់ទល់នឹងកូរ៉េខាងជើង

ចែករំលែក៖

អាមេរិកបានសម្រេចបង្កើនឥទ្ធិពល បរមាណូរបស់ខ្លួនក្នុងនោះមានការពង្រីកឃ្លាំងគ្រាប់បរមាណូ ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយពីប្រទេសដែល មានបរមាណូតួយ៉ាងកូរ៉េខាងជើងជាដើម។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis កាលពីថ្ងៃទី២២ ខែមីនា បានបញ្ជាក់ថា មានការគំរាមកំហែង ជាច្រើនដល់សន្តិសុខនៅក្នុងតំបន់ ក្នុងនោះមានសកម្មភាពឌឺដងរបស់កូរ៉េខាង ជើងដែលទាមទារឲ្យអាមេរិកចាំបាច់ត្រូវតែបង្កើនសមត្ថភាពបរមាណូឲ្យកាន់តែ ខ្លាំងជាងមុន។

GeneralJamesMattis-afp

អាមេរិកបានសម្រេចបង្កើនឥទ្ធិពល បរមាណូរបស់ខ្លួនក្នុងនោះមានការពង្រីកឃ្លាំងគ្រាប់បរមាណូ ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយ

មានប្រសាសន៍នៅមុខគណៈកម្មការចែកចាយមូលនិធិរបស់សភាអាមេរិក លោក James Mattis បានបញ្ជាក់ថា ចាំ បាច់ត្រូវតែសម្លឹងមើលការពិតនៅចំពោះ មុខនៅពេលដែលក្រុមភេរវកម្មកើនឡើងនូវការគំរាមកំហែងដល់សន្តិសុខស្ថិរភាពនៅលើពិភពលោក ពិសេសសហរដ្ឋ អាមេរិក។ នៅពេលនេះកូរ៉េខាងជើងនៅតែបន្តគំរាមកំហែងវាយប្រហារបរមាណូទៅលើទឹកដីអាមេរិក។

រដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះ បានលើកឡើងមុនពេលកិច្ចប្រជុំសភាឲ្យដឹងថា “យើងត្រូវតែសម្លឹងមើលឲ្យឃើញពីការពិត ជាពិសេសប្រទេសរុស្ស៊ី និងចិន កំពុងស្វែងរកអំណាចលើសេដ្ឋកិច្ចការទូត និងសេចក្តីសម្រេចសន្ដិសុខរបស់ជាតិ សាសន៍នានាលើបូរណភាពរបស់ពួកគេដែលក្រុមភេរវករសម្លាប់មនុស្សគ្មាន កំហុស និងការគំរាមកំហែងដល់សន្ដិភាពក្នុងតំបន់ជាច្រើន និងគោលដៅមកលើពួក យើង”។

លោកបន្ដទៀតថា វោហារសាស្ត្រមិនចេះគិតរបស់មេដឹកនាំកូរ៉េខាងជើង និង សកម្មភាពបង្កហេតុជាបន្តបន្ទាប់បើទោះបីជាមានការរិះគន់ថ្កោលទោសពីអង្គការ សហប្រជាជាតិ និងការដាក់ទណ្ឌកម្មស្ថានភាពនេះបានអំពាវនាវឲ្យក្រសួងរបស់ យើងរក្សាសុវត្ថិភាព និងធានាប្រសិទ្ធភាព នុយក្លេអ៊ែរ។ ម្យ៉ាងទៀតកម្លាំងដែលអាចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវចាប់តាំងពីយោធារបស់យើងត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសត្រូវដែលប្រឈមមុខនឹង ពួកយើង៕ ម៉ែវ សាធី

 


ចែករំលែក៖