ពលរដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពដោយសារតែភ្លើងឆេះព្រៃ ជាទ្រង់ទ្រាយធំកើតឡើងនៅអាមេរិក។ នៅពេលនេះដែរក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថា មានផ្ទះពលរដ្ឋ២ខ្នងហើយស្ថិតនៅតំបន់ Nassau រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ត្រូវបានអគ្គិភ័យបំផ្លាញអស់។ ប៉ុន្តែមិន ទាន់បានរបាយការណ៍ស្តីពីអ្នកស្លាប់ និង រងរបួសនៅឡើយទេ។
ភ្លើងឆេះព្រៃខាងលើកើតឡើង ដោយសារតែបុរសម្នាក់យកសៀវភៅដុតនៅក្បែរ ព្រៃ ដែលនៅជិតផ្ទះខ្លួនរស់នៅបណ្តាលឲ្យ រាលដាលហួសពីការគ្រប់គ្រងរបស់ខ្លួន។ ផ្ទះដែលឆាបឆេះនោះមានផ្ទះរបស់បុរសដែលដុតសៀវភៅនោះដែរ។
ប្រភពព័ត៌មានមួយផ្សេងទៀតបានឲ្យដឹងថា មានអ្នករងរបួស២-៣នាក់ដែរក្នុង ហេតុការណ៍ខាងលើ តែមិនធ្ងន់នោះ ឡើយ។ ពលរដ្ឋនៅក្នុងតំបន់បានផ្តល់ដំណឹងបន្ទាន់ដល់ក្រុមជួយសង្គ្រោះឲ្យមកកាន់ទីនោះ ប៉ុន្តែមិនអាចគ្រប់គ្រងបាន ឡើយដោយ ភ្លើងឆេះខ្លាំងពេក។
ការឆេះនេះ គឺបានបំផ្លាញព្រៃឈើអស់ ៦៩៦អា នៅជិតតំបន់ Bryceville ចម្ងាយ ប្រមាណ២០ម៉ាយ ស្ថិតនៅភាគខាងលិច ក្រុង Jacksonville ។ ក្រុម មន្ត្រីបានធ្វើ សនិ្នសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ថា ភ្លើងឆេះព្រៃបានគ្របដណ្តប់៨០ភាគ រយ។
ក្រុមពន្លត់អគ្គិភ័យ កំពុងបន្តធ្វើការ រារាំង និងពន្លត់ភ្លើងឆេះព្រៃនៅក្នុងតំបន់ជាច្រើនថ្ងៃដើម្បីបញ្ចៀសការឆេះរាល ដាលទៅតំបន់ផ្សេងទៀត៕ ម៉ែវ សាធី