ក្រុមភេរវកម្ម IS កាលពីថ្ងៃទី២៣ ខែ មីនា បានប្រកាសទទួលខុសត្រូវពីការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងឡុង។
សារព័ត៌មាន Le Figaro កាលពីថ្ងៃ ទី២៣ ខែមីនា បានដកស្រង់ព័ត៌មានពី បណ្តាញផ្សព្វផ្សាយ Amaq របស់ក្រុមភេរវ កម្ម IS បញ្ជាក់ថា «អ្នកដែលបើកការវាយប្រហារនៅមុខសភាអង់គ្លេស គឺជាខ្មាន់កាំ ភ្លើងរបស់យើង។ គាត់បានបំពេញទៅ តាមការអំពាវនាវឲ្យសងសឹកទៅនឹងការ វាយប្រហារមកលើពួកខ្ញុំដែលដឹកនាំដោយ អាមេរិកនៅអុីរ៉ាក់ និងស៊ីរី»។

អ្នកដែលបើកការវាយប្រហារនៅមុខសភាអង់គ្លេស គឺជាខ្មាន់កាំ ភ្លើងរបស់យើង។ គាត់បានបំពេញទៅ តាមការអំពាវនាវឲ្យសងសឹកទៅនឹងការ វាយប្រហារមកលើពួកខ្ញុំដែលដឹកនាំដោយ អាមេរិកនៅអុីរ៉ាក់ និងស៊ីរី
ការវាយប្រហារខាងលើកើតឡើង ពេលដែលជនដៃដល់បានបើករថយន្តបុកចូលហ្វូងមនុស្សដែលកំពុងធ្វើដំណើរថ្មើរជើងនៅតំបន់ Westminster ក្រោយមក បើកបុករបងអគារសភា រួចចុះពីរថយន្តយកកាំបិតរត់ចូលទៅចាក់ប៉ូលិសម្នាក់មុន ពេលត្រូវបាញ់សម្លាប់។ តាមរបាយការណ៍ ចុងក្រោយការវាយប្រហារខាងលើបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង៤០នាក់រងរបួស ក្នុងនោះមាន៧នាក់រងរបួសធ្ងន់។
អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺក្រុម IS មិនទទួលស្គាល់ថា ជាក្រុមរបស់ខ្លួននោះ ឡើយ ដោយគ្រាន់តែបញ្ជាក់ថា ជនដៃ ដល់បំពេញទៅតាមការអំពាវនាវរបស់ ក្រុមនេះឲ្យសងសឹកទៅលើប្រទេសដែលចូលរួមវាយប្រហារក្រុម IS នៅស៊ីរី និង អុីរ៉ាក់តែប៉ុណ្ណោះ។ ចំណុចទាំងនោះបានធ្វើឲ្យក្រុមអ្នកឯកទេសបង្ហាញក្តីព្រួយបា រម្ភយ៉ាងខ្លាំង ដោយខ្លាចមនោគមន៍វិជ្ជា IS បានជ្រាបចូលយុវជននៅក្នុងប្រទេសអង់គ្លេស ហើយបើកការវាយប្រហារដោយខ្លួនឯងមិនមានការបញ្ជាពីខាងក្រៅ។ ការវាយ ប្រហារបែបនេះ ពិបាកក្នុងការរារាំងពីព្រោះវាកើតឡើងដោយចៃដន្យបំផុត។

ពេលដែលភេរវជនបើករថយន្តបុករបង សភា នាយករដ្ឋមន្ត្រីកំពុងតែនៅក្នុងសភាពិភាក្សាជាមួយតំណាងរាស្ត្រ
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃទី២៣ ខែមីនា បានប្រកាសថា ជនដៃដល់វាយប្រហារភេ រវកម្មនៅទីក្រុងឡុង គឺជាពលរដ្ឋអង់គ្លេស ធ្លាប់ត្រូវបានក្រុមចារកម្មអង់គ្លេសស្រាវជ្រាវ។ ជនដៃដល់ឈ្មោះ Khalid Masood អាយុ៥២ឆ្នាំ គឺជាជនជាតិអង់គ្លេសកើតនៅអង់គ្លេសក្នុងតំបន់ West Midlands ។
មានប្រសាសន៍នៅក្នុងសភានាយករដ្ឋមន្ត្រី Theresa May បញ្ជាក់ថា ជនដៃដល់ Masood ធ្លាប់ស្រាវជ្រាវពាក់ព័ន្ធនឹងអំពើហិង្សា។ លោកស្រីនាយករដ្ឋមន្ត្រីបាន បញ្ជាក់ថា ប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៨នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម។ ការចាប់ខ្លួននោះធ្វើឡើងក្នុងពេលដែល កម្លាំងសន្តិសុខបើកយុទ្ធនាការទូទាំង ប្រទេសបោសសម្អាតក្រុមភេរវកម្ម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅ ពេលដែលភេរវជនបើករថយន្តបុករបង សភា នាយករដ្ឋមន្ត្រីកំពុងតែនៅក្នុងសភាពិភាក្សាជាមួយតំណាងរាស្ត្រ។ នៅពេល នោះ ប៉ូលិសជាង១០នាក់ប្រដាប់ដោយ អាវុធបានជម្លៀសលោកស្រីចេញពីសភាទៅកាន់តំបន់មានសុវត្ថិភាព។ សារព័ត៌មាន The Independent បានផ្សាយថា នៅពេល ដែលភេរវជនចាក់ប៉ូលិសនោះ លោកស្រីនាយករដ្ឋមន្ត្រីនៅចម្ងាយប្រមាណ៣០ ម៉ែត្រប៉ុណ្ណោះ៕ ម៉ែវ សាធី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច