ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាត់ ចំរើន ៖ ព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរបុណ្យទន្លេថ្ងៃទី១មានអ្នកចូលរួមជាង១ពាន់នាក់​

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ដែលជាថ្ងៃប្រារព្ធពីធីបុណ្យទន្លេ ក្រោមប្រធានបទ “ទន្លេផ្សារភ្ជាប់ ជាមួយប្រជាពលរដ្ឋ ទេសចរណ៍ វប្បធម៌ និងបរិស្ថាន” មានអ្នកចូលរួមរត់ប្រណាំង ដើម្បីអបអរពិធីបុណ្យទន្លេលើកទី៣នៅខេត្តស្ទឹងត្រែងឆ្នាំនេះប្រមាណជាង១ពាន់នាក់ ។ កម្មវិធីនេះរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តស្ទឹងត្រែងមានរយៈពេល៣ថ្ងៃ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ ថា នាព្រឹកនេះមានក្រុមយុវជនជាច្រើនមកពីបណ្តាខេត្តនិងរាជធានីបានចូលរួមរត់ ប្រណាំងនៅតំបន់មាត់ទន្លេមេគង្គ។ ក្នុង នោះមានក្រុមក្មេងៗជាច្រើនបានចូលរួម រត់ប្រណាំងចម្ងាយ៥គីឡូម៉ែត្រ និង៣ គីឡូម៉ែត្រ ក្នុងគោលបំណងអបអរពិធី បុណ្យទន្លេឆ្នាំ២០១៧ដែលប្រារព្ធជាលើកទី៣ ខណៈចំនួនអ្នកចូលរួមមានទាំងក្រុម យុវវ័យប្រមាណ១.២០០នាក់ ។

លោកអគ្គលេខាធិការបានបញ្ជាក់បន្ថែមថា ការរៀបចំពិធីបុណ្យទន្លេនេះ គឺក្នុងគោលដៅផ្សព្វផ្សាយពីទេសចរណ៍សហគមន៍តាមតំបន់ទន្លេមេគង្គដែលជាគោលដៅទេស ចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណា ចក្រកម្ពុជា ។ បុណ្យទន្លេត្រូវបានរៀបចំ ឡើងដោយក្រសួងទេសចរណ៍បន្ទាប់ពី ទទួលបានស.ជ.ណ.របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងឲ្យក្លាយជាបុណ្យប្រចាំឆ្នាំមួយក្នុងប្រទេស កម្ពុជា និងកំណត់យកខែមីនាជារៀងរាល់ ឆ្នាំ ។

លោកបានបន្ថែមទៀតថា ក្នុងចំណោមប្រភេទកីឡាចំនួន១០ប្រភេទដែល NOCC បានរៀបចំប្រកួតនិងសម្តែងរយៈពេល៣ថ្ងៃមានកីឡាមហាជនចូលរួម ដោយសេរី ហើយក៏ជាឱកាសស្វែងរកថ្នាលកីឡាករឆ្នើមដើម្បីជ្រើសរើសយកមក បណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាអាជីពផងដែរ។ តាមគម្រោងកីឡាត្រូវមានវត្តមាន ក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែងនេះ ប្រហែល១០ប្រភេទកីឡាបូករួមទាំងកីឡាប្រជាប្រិយ និងកីឡាប្លែកៗមួយចំនួនទៀត ដែលកំពុងរៀបចំ ។

គួររំលឹកថា ចំពោះប្រភេទកីឡាត្រូវ បានកំណត់រួចរាល់នោះ រួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់ គុនខ្មែរ, ចំបាប់បុរាណ, ប្រណាំងទូក, អុក ចត្រង្គ, ហែលទឹក, បាល់ទះ, វាយសីអគ្គ ស្នងការដ្ឋាននគរបាលជាតិនិងកីឡាហោះហើរ ទាញព្រ័ត្រជាដើម ៕ សារីម

sarim (8) sarim (1) sarim (2) sarim (3) sarim (4) sarim (5) sarim (6) sarim (7)


ចែករំលែក៖