កីឡាករ Djibril Sidibe បានបដិសេធ ពីការចង់បានរបស់ក្លិបកាំភ្លើងធំ Arsenal និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីលេងឲ្យក្លិបធំៗ នៅអឺរ៉ុប ។ នេះបើតាមសម្តីលោក Vadim Vasilyev ដែលជាអនុប្រធានរបស់ក្លិប Monaco លើកឡើងនៅក្នុងសារព័ត៌មានរបស់អង់គ្លេស។
លោក Vasilyev បាននិយាយថា “Djribill Sidibe បានបដិសេធ Arsenal ដើម្បីបន្តលេងនៅ Monaco ហើយនៅពេលនេះគាត់គឺជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំង និងរូបគេអាចលេងនៅក្លិបធំៗ នៅអឺរ៉ុបទៀតផង” ។
សូមបញ្ជាក់ថា កីឡាករ Sidibe មានវ័យ២៤ឆ្នាំ មានតួនាទីជាខ្សែការពាររបស់ក្រុម Monaco ត្រូវបានគេចាប់អារម្មណ៍ជាច្រើនពីក្លិបនៅតំបន់អឺរ៉ុប និងបានបដិសេធសំណើរបស់ក្រុម Arsenal កាលពីរដូវក្តៅមុន។ រូបគេក៏ទើបនឹងត្រូវបានកោះហៅឲ្យចូលជម្រើសជាតិបារាំងផងដែរ កាលពីពេលថ្មីៗនេះ ៕ ដេវីត