ក្លិបតោខៀវ Chelsea និងក្លិបមេឃខៀវ Manchester City ដែលជាក្លិបធំនៅអង់គ្លេសបានត្រៀមដេញថ្លៃយកខ្សែ បម្រើស្លាបសញ្ជាតិបារាំងរបស់ក្រុម Bayern Munich គឺកីឡាករ Kinglsey Coman នៅក្នុងតម្លៃ ៤៣លានផោន។
ក្លិបតោខៀវដឹកនាំដោយអតីតគ្រូបង្វឹកសេះបង្កង់ លោក Antonio Conte បានដឹកនាំក្រុមតោខៀវឲ្យឈរនៅលើរកំពូលតារាងនៃក្របខ័ណ្ឌកំពូលអង់គ្លេសដោយមាន ៦៩ពិន្ទុ ហើយត្រូវបានគេជឿថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលី រូបនេះនឹងមិនខ្ជះខ្ជាយ ពេលវេលានោះទេក្នុងការ កំណត់គោលដៅទិញគីឡាករ ដើម្បីពង្រឹងក្រុមរបស់គាត់ នៅរដូវកាលក្រោយបន្ថែមទៀត ។
ចំណែកគ្រូបង្វឹកក្លិបមេឃខៀវលោក Pep Guardiola វិញត្រូវបានមើលឃើញថា មិនសូវ ទទួលបានជោគជ័យទេ នៅពេលដែលលោកមកដឹកនាំ Man City ជាលើកដំពុងរបស់គាត់ នៅរដូវកាលនេះ។ ដោយលោកបានដឹកនាំ Man City ឲ្យឈរនៅលេខ៣ នៃក្របខ័ណ្ឌ Premier League ។ ក្រុមរបស់លោក៏បានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League ក្រោយពីទទួលការបរាជ័យ នៅក្រាមថ្វីជើងរបស់ក្រមខ្លាំងមកពីបារាំង Monaco កាលពីសប្តាហ៍កន្លងទៅ ។
គួររំលឹកថា កីឡាករ Kinglsey Coman ធ្លាប់ធ្វើការជាមួយលោក Pep Guardiola នៅរដូវកាលមុនហើយគឺពិតជាមានទំនាក់ទំនងល្អជា មួយអតីតគ្រូបង្វឹករូបនេះផងដែរ។ ប៉ុន្តែក៏ត្រូវគេសង្ស័យដែរថា លោក Conte កំពុងតែទាក់ទង កីឡាករសញ្ជាតិអេស្ប៉ាញ រូបនេះឲ្យចូលរួមជាមួយនឹង Chelsea ផងដែរ។
មុនឈានដល់ការព្រមព្រៀងលក់កីឡាករ Kinglsey Coman ក្រុម Bayern Munich បានទិញកីឡាករវ័យ២០ឆ្នាំរូបនេះពីក្លិប Juventus នៅក្នុងតម្លៃ១៨លានផោន ហើយចង់ចុះ ហត្ថលេខាបន្តកុងត្រាឲ្យ រូបគេនៅជាមួយក្លិបបន្តទៀតដោយមិនឲ្យចាកចេញទៅក្លិបណាផ្សេងនោះទេ ។ ប៉ុន្តែឲ្យតែតម្លៃដល់ក្លិបនឹងពិចារណា ៕ ដេវីត