ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាព អំពើហិង្សានៅភាគខាងកើតប្រទេសថៃកាន់តែអាក្រក់ទៅ

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែមីនា មេបញ្ជាការរងកងរក្សាសន្តិសុខ នៅបណ្តាខេត្តភាគខាងកើត ប្រទេសថៃ ឧត្តមសេនីយ៍ Tonangsak Wangsupha បានទទួលស្គាល់ថា អំពើហិង្សា នៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺ នៅពីរសប្តាហ៍ចុងក្រោយនេះ ។

មានប្រសាសន៍ពេលទៅត្រួតពិនិត្យស្ថានភាពសន្តិសុខនៅខេត្ត Pattani លោក Tonangsak Wangsupha បញ្ជាក់ថា «យើងព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខ នៅបណ្តាខេត្តភាគខាងត្បូង ពិសេសគឺខេត្ត Pattani , Yala , Narathiwat» ។

លោក Tonangsak Wangsupha បញ្ជាក់ទៀតថា ខ្មាន់កាំភ្លើងក្រុម PKK ដែលជាក្រុមប្រដាប់អាវុធបះបោរនៅក្នុងតំបន់នេះ បានខិតខំបំផុសបំផុល ស្វែងរក សមាជិក ថ្មីសម្រាប់បើកការវាយប្រហារ នៅក្នុងតំបន់នេះ។

ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលថៃបានបង្កើន សកម្មភាព ការពារសន្តិសុខនៅក្នុងតំបន់ ភាគខាងត្បូង ហើយ ក៏បានសម្រេចបន្តដាក់ខេត្តទាំង៣ខាងលើ ស្ថិតនៅក្នុងភាពអាសន្នរយៈពេល៣ខែទៀត ។

ក្រុមសន្តិសុខថៃ ក៏បានបង្កើតទីតាំងជាច្រើនដើម្បីគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ហើយអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ផ្តល់ព័ត៌មាន ដើម្បីឈានដល់ការចាប់ខ្លួនក្រុម បះបោរបង្កអសន្តិសុខ ។

កន្លងមក រដ្ឋាភិបាលថៃ និងមេដឹកនាំក្រុមបះបោរនៅភាគខាងត្បូងប្រទេសថៃ បានជួបពិភាក្សាស្វែងរកសន្តិភាពនៅតំបន់ភាគខាងត្បូង ប្រទេសថៃ ដោយកិច្ចប្រជុំនោះធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ។

អំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសថៃ គឺជាក្តីបារម្ភធំបំផុតនៅក្នុងប្រទេស ដែលអាចបង្កអសន្តិសុខ នៅទូទាំងប្រទេស។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កត្តាដែលបណ្តាលឲ្យមានអំពើហិង្សាកើតឡើង នៅខេត្តដែលមានជនជាតិអិស្លាមរស់នៅច្រើនបំផុត នៅក្នុងប្រទេសថៃ ដោយសារតែពលរដ្ឋអិស្លាមទាំងនោះ មានការខកចិត្ត ដែលរដ្ឋភិបាលមិនបានផ្តល់តំណែងស្មើភាពគ្នាសម្រាប់មន្ត្រីក្នុងតំបន់។ ជនជាតិថៃដែលមានភាគតិចនៅក្នុងខេត្តទាំងនោះបែរជា កាន់តំណែងខ្ពស់ ដឹកនាំ ពលរដ្ឋអិស្លាម ដោយមិនអនុញ្ញាតឲ្យជនជាតិអិស្លាម កាន់តំណែងខ្ពស់ នៅទីនោះឡើយ ៕ ម៉ែវ សាធី

d4
3b2328f4-45d6-40df-9857-0c42520045d2


ចែករំលែក៖