ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី “វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ” ស្ថិតនៅទីរួមខេត្តក្រចេះ។

វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះនេះ មានចំនួន៣ខ្នង កម្ពស់ ៣ជាន់ មាន៤៨បន្ទប់។ អគារសិក្សានេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្នុងពេលសម្តេចអញ្ជើញមកសួរសុខទុក្ខសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្មួយៗចៅៗសិស្សានុសិស្ស មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

Facebook សម្តេចតេជោ ផ្សាយផ្ទាល់ (Live) នៅម៉ោង ៨:០០នាទីព្រឹក ពីក្រុងក្រចេះ ខេត្តក្រចេះ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1282161271832367/” width=”600″ height=”400″ onlyvideo=”1″]

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1282150468500114/” width=”600″ height=”400″ onlyvideo=”1″]

 

a cs d


ចែករំលែក៖