ព័ត៌មានទាន់ហេតុការណ៍៖

អាម៉ាដុំដី កំពុងឆ្កឹះសោផ្ទះពលរដ្ឋ ប៉ូលិសទៅទាន់ជាប់ខ្នោះល្មម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ល្បាតការពារក្នុងមូលដ្ធាន បានឃាត់ជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់ និងកាច់សោកម៉ូតូ រួមជាមួយវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយកំផ្លេនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ២០១៧ ស្ថិតនៅចំណុចក្នុងបុរីញូវថោន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា ចាន់ថា ហៅអាម៉ាដុំដី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

image1

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានល្បាតការពារក្នុងមូលដ្ធាន លុះមកដល់ចំណុចមុខផ្ទះល្វែងមួយកន្លែង ក្នុងបុរីញូវថោន ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្គឹះសោទ្វារផ្ទះ ពេលនោះឃើញកងកម្លាំងភ្លាម ជននោះបានរត់ឡើងម៉ូតូ ប៉ុន្តែត្រូវកម្លាំងចាប់ឃាត់ជាប់ ក្រោយមកឆែកឆេររកឃើញ សោកាច់សោ.ក ដែកឆ្គឹះ និងទុយណឺវីស ក៏ឃាត់យកមកប៉ុស្តិ៍សាកសួរនាំ ។

វត្ថុតាងចាប់យកមាន៖ ដែកស្រួចសម្រាប់កាច់សោ.កម៉ូតូ១ សោទិបលេខ៨ចំនួន១ដើម ដែកសម្រាប់ឆ្គឹះសោទ្វារ១ដើម ទុយណឺវីស សោឡាន ម៉ូតូចំនួន៣ដើម ទូរស័ព្ទសាំស៊ុងS2 ពណ៌សចំនួន១គ្រឿង និងម៉ូតូម៉ាក ឃ្លីក បិតពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 1W-3372 ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅសាកសួរនាំ ដើម្បីបញ្ជូនទៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធី ៕ សុខា សែនជ័យ
image2


ចែករំលែក៖