ភ្នំពេញ ៖ ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកអោយគ្នាទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នានិងគ្នា ជាពិសេស ប្រមូលថវិកា ជួយដល់ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ប្រមាណជាង១៣០នាក់ នៅត្រែងត្រយឹង ក្រុម DJs VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសំដែង តារាចម្រៀង ជាច្រើននាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការជួបជុំគ្នាជាលើកទី៣ DJs Party 2017 ។
កម្មវិធីនេះប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅភោជនីដ្ឋាន Brandy នៅម្តុំផ្សារសំណង់១២ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ប៉េង សុភា ហៅ TOMATO បានអោយដឹងថា Dj Party ជាកម្មវិធីមួយបង្កើតឡើងតាំងពី២០១៥ ដោយកាលពីដំបូងនោះ មិនមានសមាជិកច្រើនទេ ហើយគោលបំណង នៃការបង្កើត កម្មវិធីនេះឡើង គឺដើម្បីប្រមូលផ្តុំគ្នា រវាង DJ MC តាមបណ្តាស្ថានីយ វិទ្យុ នានា និងអ្នកមានជំនាញលើវិស័យនេះ បានផ្លាស់ប្តូរមតិយោបល់ ចែករំលែកនូវបទពិសោធន៍ គ្នាទៅវិញទៅមក។
លោក ប៉េង សុភា ក្រោយមកទៀតនៅឆ្នាំ២០១៦ កម្មវីធីនេះត្រូវបាន ក្រុម Dj ក្លឹប DJ វិទ្យុ តារាចម្រៀង និង តារាសម្តែងចាប់អារម្មណ៍ ក៏បាននាំគ្នាចូលរួមជាច្រើនកុះក៏រហូតដល់មានសមាជិកចូលរួម៧០នាក់ និងចាប់ផ្តើមបង្កើត ក្រុមមួយ ដោយដាក់ឈ្មោះ ថា Radio Club ដើម្បីចងសម្ព័ន្ធភាព ជួយដល់សមាជិក ក្នុងក្រុមនេះ នៅពេលដែល ចង់ស្វែងរកការងារ និងមានបញ្ហាណាមួយ សមាជិក្នុងក្រុមនេះ នឹងជួយរកដំដោះស្រាយ ដល់គ្នា។
លោកបន្ថែមថា គោលបំណងមួយទៀត ក្នុងការបង្កើតកម្មវិធីនេះឡើងគឺដើម្បី ១- រឹតចំណងមិត្តភាពរបស់Dj ក្លឹប dj mc វិទ្យុ Road show ក៏ដូចជាតារាចម្រៀងនិងតារាសំដែងអោយកាន់តែស្គាល់គ្នាច្បាស់។ ២- ជាចែករំលែកបទពិសោធ គ្នាទៅវិញទៅមក។ ៣- ការបង្កើតការទទួលទានអាហនិងរាំកំសាន្តជុំគ្នាមុនពេលក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ មកដល់។ ៤- ការបង្កើតរៃអង្គាសមូនិធិដើម្បីជួយដល់កុមាកំព្រា។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងអោយដឹងថា ថ្ងៃនេះគឺជាថ្ងៃមួយ ដ៏ល្អដែលមានឪកាសបានមកជួប ជាមួយអ្នកដែលមានវិជ្ជាជីវៈ តាមរលកអាកាស វិទ្យុ និងទូរទស្សន៍។ បើតាមព័ត៌មានដែលខ្ញុំទទួលបាន គឺប្អូនៗទាំងអស់គ្នា រៀបចំជាក្រុម ទៅតាមមធ្យោបាយដែលយើងអាចធ្វើទៅបាន ដើម្បីចែករំលែក នូវអ្វីដែលខ្លួនមាន។
រីឯ ឌីជេ Bee You ដែលជា អ្នកផ្តួចផ្តើមកម្មវិធី Djs Party នេះ ក៏បានអោយដឹងដែរថា កម្មវិធី DJs Party 2017 គឺជាលើកទី៣ ដែលក្រុមយើងបានរៀបចំធ្វើឡើង ដោយកាលពីធ្វើលើកដំបូងនោះ គឺមានតែគោលបំណងតែមួយគត់ គឺចង់ជួប និងរួបរួមជាមួយ បងប្អូន បណ្តា ឌីជេ ទាំងអស់ ដើម្បីរឹតចំណងមិត្តភាព ស្គាល់គ្នា មានការប្រាស្រ័យទាក់ទងគ្នា នូវពេលដែលមានបញ្ហាអ្វីមួយ។
ឌីជេ Bee You បន្តថា កម្មវិធី Djs Party ឆ្នាំនេះ យើងបានរៀបចំអោយមានកាជួបជុំគ្នា មិនត្រឹមតែ DJ តាមវិទ្យុប៉ុណ្ណោះទេ គឺមានទាំង DJ តាមក្លឹបកំសាន្ត ឌីជេ តាមប៉ូឌ នានា និងឆ្នាំក្រោយៗទៀត យើងនិងប្រមូល ឌីជេ អោយបានទូទាំងប្រទេស មកចូលរួមទាំងអស់គ្នា។
ប្រធាន មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា បានថ្លែងថា មជ្ឈមណ្ឌលនេះត្រវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩៩ ដែលកាលពីដំបូងទីតាំងនេះ គឺជាអង្គការមួយរបស់កូរ៉េ។ នៅពេលដែល ជនជាតិកូរ៉េ ទាងនោះ ចប់ភារកិច្ច លោកក៏មានគំនិតបង្កើតជា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា នេះឡើង។
លោកប្រធានមណ្ឌលបន្តថា បច្ចុប្បន្ន មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា នៅត្រែត្រយឹងនេះ មានក្មេង កំព្រា ប្រមាណជា១៣០នាក់ ដោយក្មេងខ្លះ កំព្រាឪពុក ខ្លះកំពា្រម្តាយ និងខ្លះទៀត កំព្រា ទាំងម្តាយនិងឪពុក។
លោកបន្ថែមថា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា មានកម្មវិធីអប់រំដូចទៅនឹងសាលារដ្ឋ ដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធី DJ Party ក៏មានវត្តមាន លោក អ៊ុក គឹមសេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមទាំងអ្នកសារព័ត៌មាន មកពីស្ថាប័ន មួយចំនួន ដូចជា មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ស្ថានីយទូរទស្សន៍ PNP CNC TV3 គេហទំព័រ CEN កាសែត រស្មីកម្ពុជា គេហទំព័រ Mediatime, I-newskh, The Best ស្ថាប័ន ផ្សះផ្សាជាតិ គេហទំព័រកំសាន្ត ជាដើម៕ ស ដារ៉ា