ភ្នំពេញ៖ សម្រាប់ថ្ងៃប្រកួតបើកឆាកដំបូង ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរជំនាន់ទី៥ ដណ្តើមពានរង្វាន់ TV5 NOCK OUT SERIS ប្រភេទទម្ងន់៦៣.៥គីឡូក្រាម ដែលរៀបចំដោយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ សហជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បានរកឃើញកីឡាករ២នាក់ ឈ្នះកៅអីវគ្គ៣២នាក់ ជុំទី១ ត្រៀមប្រកួតជុំទី២ បន្ទាប់ពួកគេវាយឈ្នះដៃគូប្រកួតរបស់ ដោយពិន្ទុ និងបោះបង់ការប្រកួតនោះ ។
កីឡាករ កុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធ អាជ្ញាធរជាតិអាវុធគីមី វាយឈ្នះកីឡាករ ដុំ កែវដាំ មកពីក្លិបសុភានូមានជ័យ ដោយបោះបង់ការប្រកួតចោលមុនឈានចូលទឹកទី៣ ដោយរងនូវស្នៀតកណ្តាប់ដៃ របស់ កុយ ចាន់តូយ៉ាងធ្ងន់ ។ ចំពោះកីឡាករ មាស សុជាតិ មកពីក្លិបក្រុមប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានប្រើស្នៀតជង្គងអុកចំពោះបណ្តាលឲ្យកីឡាករ ម៉ន ចាន់ដារ៉ាមកពីការិយាល័យទី៥កងទ័ព ជើងគោក បោះបង់ការប្រកួតត្រឹមទឹកទី២ផងដែរ ។
គួររំលឹកថា ការប្រកួតដណ្តើមពានរង្វាន់ជើងឯក Knock Out Series រដូវកាលទី៥ លើប្រភេទទម្ងន់៦៣,៥គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២ នាក់ចូលរួម ហើយចែកចេញជា ៤ ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់ ។ ដំណាក់ ទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ៕ សារីម