សារព័ត៌មាន The Straits Times បានផ្សាយថា នៅថ្ងៃទី២ ខែមេសា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបាញ់កម្ទេច កបាលនេសាទកប៉ាល ដែលនេសាទខុសច្បាប់នៅដែនសមុទ្រ ឥណ្ឌូនេស៊ីដល់ទៅ៨១គ្រឿង ។
កប៉ាលនេសាទរទាំងនោះត្រូវបាន បំផ្ទុះ ដោយ រំសែវ នៅ១២កន្លែងផ្សេងគ្នា ក្រោមការត្រួតពិនិត្យ របស់ថ្នាក់ដឹកនាំយោធា និងប៉ូលិស ប្រទេសនេះ។
ភាគច្រើនកប៉ាលនេសាទខាងលើ ត្រូវបានឆ្មាំសមុទ្រ ប្រទេសឥណ្ឌូនេស៊ីចាប់ខ្លួនពេលចូលនេសាទ នៅដែនសមុទ្រឥណ្ឌូនេស៊ីខុសច្បាប់ ។
ក្រោយពេលប្រធានាធិបតី វីដូដូ ចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ២០១៤ លោក វីដូដូ បានអនុវត្តគោលនយោបាយ តឹងតែង ជាមួយកបាលនេសាទ ខុសច្បាប់នៅក្នុងដែនសមុទ្រ ឥណ្ឌូនេស៊ី ។ មកទល់ពេលនេះ មានកប៉ាលរហូតដល់ទៅ៣១៧គ្រឿង ដែល ជាកប៉ាលនេសាទបរទេស ត្រូវបានចាប់ខ្លួន និងបំផ្លាញចោល។
សកម្មភាពខាងលើ របស់ឥណ្ឌូនេស៊ី គឺដើម្បីការពារធនធានមច្ឆជាតិ ផ្តល់ឱកាសដល់ក្រុមអ្នកនេសាទ ក្នុងស្រុកមានការងារធ្វើ ។ ប្រសិនបើមិនចាប់កប៉ាលនេសាទធំៗរបស់បរទេសទេ នោះធនធានមច្ឆ និងត្រូវ បាត់បង់ ហើយអ្នកនេសាទ ទ្រង់ទ្រាយតូច និងមធ្យម ឥណ្ឌូនេស៊ី នឹងមិនអាចរកត្រីបានទៀតឡើយ។
ប៉ុន្តែ សកម្មភាពវាយប្រហារកម្ទេចកប៉ាលនេសាទបរទេស របស់ឥណ្ឌូនេស៊ីរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាងដែលមានកបាលនេសាទរបស់ខ្លួនត្រូវបំផ្លាញនៅក្នុងហេតុការណ៍វាយប្រហារខាងលើ។
ក្នុងចំណោម កប៉ាលនេសាទទាំង៣១៧គ្រឿង ដែលឥណ្ឌូនេស៊ីបានបំផ្លាញ នោះ មានទាំងកប៉ាលនេសាទបរទេស ៨១គ្រឿង ក្នុងនោះមាន កប៉ាល វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន ។ កបាលដែល បានកម្ទេចទាំង ៣១៧គ្រឿងចាប់តាំងពី លោកវីដូដូ ឡើងកាន់តំណែងប្រធានាធិបតីនោះមាន កប៉ាលរបស់វៀតណាម ១៤២គ្រឿង របស់ហ្វីលីពីន៤៩គ្រឿង របស់ម៉ាឡេស៊ី៤៩គ្រឿង និងរបស់ចិន ១គ្រឿងផងដែរ ៕ ម៉ែវ សាធី