ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន៖ ត្រៀមទទួលយកបទពិសោធន៍ថ្មីបំផុត និងសប្បាយរីករាយជាមួយ ANCHOR BEACH CARNIVAL 2017

ចែករំលែក៖

ខេត្តបាត់ដំបង ថ្ងៃទី02ខែមេសា ឆ្នាំ2017៖ “ទទួលយកបទពិសោធន៍ថ្មីបំផុត និងសប្បាយរីករាយ”ដែលនឹងកើតមានឡើងក្នុងព្រឹត្តការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់Anchor Beach Carnival 2017នៅទីក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើការបើកកម្មវិធីនៅរាជធានីភ្នំពេញកាលពីថ្ងៃទី 19 ខែមីនា និងខេត្តសៀមរាបកាលពីថ្ងៃទី២៦ ខែមិនា កន្លងទៅនេះ។លោកស្រី ជិន លក្ខិណា នាយកម៉ាកផលិតផលស្រាបៀរ អាន់ឆ័រតំណាងឲ្យក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(Cambodia Brewery Limited)បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកម្មវិធី Anchor Beach Carnival 2017 កាលពីរសៀល ថ្ងៃទី02 ខែមេសា ឆ្នាំ2017 នៅទីរួមខេត្តបាត់ដំបង។

លោកស្រីបានមានប្រសាសន៍ថាការប្រគុំតន្រ្តីAnchor Beach Carnival 2017 ពិតជាផ្តល់នូវបទពិសោធន៍ថ្មី និងសប្បាយរីករាយ លើសពីការប្រគំតន្រ្តីនានា នោះគឺស្រាបៀរអាន់ឆ័របានរៀបចំក្រុមរាំបែបCarnival និងការរៀបចំតុបតែងបរិវេណទាំងមូលជាលក្ខណៈឆ្នេរសមុទ្រ ការរចនាឆាកតន្រ្តីប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗ។តួយ៉ាងស្រាបៀរអាន់ឆ័របានផ្តល់នូវបទពិសោធន៍សម្រាប់រាជធានីភ្នំពេញ ដោយការអញ្ជើញតារាចម្រៀង និងតារាសម្តែងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រថៃលោក នីក ខុនណាធីប និងលោកបេដ ណងបែវ សម្រាប់ខេត្តសៀមរាប រឺតតែអស្ចារ្យ ដោយមានវត្តមានតារាចម្រៀងរ៉ុកដ៏ល្បី គឺក្រុមលោកតូណូ ផាកឃីន ដោយគាត់បារៀបចំខ្លួនយ៉ាងពិសេសដោយគាត់បានប្តូរព៌ណសក់អោយត្រូវនិងម៉ាកសញ្ញាស្រាបៀរអាន់ឆ័រតែម្តង។

លើសពីនេះទៅទៀតស្រាបៀរអាន់ឆ័រនឹងនាំមកនូវបទពិសោធន៍ថ្មីបំផុត និងសប្បាយរីករាយមិនធ្លាប់មានពីមុន ធានាថាប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយបទចម្រៀងថ្មីៗដែលកំពុងពេញនិយមពីសំណាក់កំពូលតារាចម្រៀងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងថៃ ព្រមទាំងមានស្ទីលស្លៀកពាក់ប្លែកៗរបស់តារាចម្រៀង ព្រមទាំងក្រុមរាំ។ អតិថិជនទាំងអស់អាចចូលរួមទស្សនាដោយសេរីនិងរីករាយទទួលទានអាហារពេលល្ងាចជាមួយស្រាបៀរអាន់ឆ័រ ជាពិសេសអតិថិជនអាចអាំងសាច់លើចង្រ្កានដ៏វែង។ ត្រៀមទទួលយកបទពិសោធន៍ថ្មីបំផុត ក្បាច់រាំប្លែកៗ កាលីបយុវវ័យកំពូលតារាចម្រៀងល្បីៗជាច្រើនរូប នឹងបង្ហាញខ្លួននៅលើឆាកតន្ត្រីAnchor Beach Carnival 2017។

តន្ត្រី Anchor Beach Carnivalមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាកញ្ញា ឱក សុគន្ធកញ្ញា លោកឆាយវីរៈយុទ្ធលោកឆន សុវណ្ណរាជ លោក ខាន់ ជេមស៍ លោកជីដេវីដ STEP លាង សុផាឡែន វី ឌីណែត លោកសយ រតនៈនិង សាន ស្រីឡៃ មិនតែប៉ុណ្ណោះក៏មានការចូលរួមពីតារាចម្រៀងរ៉ក់ដ៏ល្បីប្រចាំព្រះរាជាណាចក្រថៃគឺលោកFilm Rattapoom Toekongsap។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី 18-19 ខែមីនា ឆ្នាំ 2017,បន្តទៅខេត្តសៀមរាបថ្ងៃទី25-26 ខែមីនា ឆ្នាំ 2017,ខេត្តបាត់ដំបងថ្ងៃទី01-02 ខែមេសា ឆ្នាំ2017,ខេត្តកំពង់ចាមថ្ងៃទី08-09 ខែមេសា ឆ្នាំ 2017,និងក្រុងព្រះសីហនុ ថ្ងៃទី14-15-16 ខែមេសា ឆ្នាំ 2017។ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាសHDTV ដែលចាប់ផ្តើមពីម៉ោង 8ល្ងាច ដល់ម៉ោង11 យប់និងនៅលើគេហទំព័រហេ្វសបុករបស់ស្រាបៀរ អាន់ឆ័រhttps://www.facebook.com/AnchorBeerKH/។

កម្មវិធីនេះក៏មានផ្តល់ជូននូវរង្វាន់អនុស្សាវរីយ៍ជាច្រើនដោយគ្រាន់តែលោកអ្នកជាវស្រាបៀរអាន់ឆ័រ 6ដបលោកអ្នកនឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹកដែលមានឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់។ស្រាបៀរអាន់ឆ័រមួយដបតម្លៃ 3000រៀល។

ទទួលយកភាពសប្បាយរីករាយ យ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ!

ពិសាដោយការទទួលខុសត្រូវ ៕

ថម សន

photo_2017-04-03_09-51-49 photo_2017-04-03_09-52-19 photo_2017-04-03_09-52-28 photo_2017-04-03_09-52-45 photo_2017-04-03_09-53-38 photo_2017-04-03_09-53-43 photo_2017-04-03_09-54-50 photo_2017-04-03_09-55-57 photo_2017-04-03_09-56-14 photo_2017-04-03_09-56-28


ចែករំលែក៖