នៅក្នុងដំណើរត្រួតពិនិត្យការប្រកួត ប្រជែងរបស់កម្លាំងរថក្រោះប្រទេសនេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានស្ងើចសរសើរពីការត្រៀមលក្ខណៈ របស់កម្លាំងទាហានប្រទេសនេះ នៅ ក្នុងការរំដោះតំបន់ភាគខាងត្បូង (គឺកូរ៉េ ខាងត្បូង) មកគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងវិញ។
នៅក្នុងការត្រួតពិនិត្យកម្លាំងរថក្រោះឆ្នាំ២០១៧ លោកគីម ជុងអ៊ុនបានបញ្ជាក់ ថា កម្លាំងទាហានកូរ៉េខាងជើងនឹងយកឈ្នះ នៅក្នុងសង្គ្រាមជាមួយទីក្រុងសេអ៊ូលប្រសិនបើវាកើតឡើង។ សារព័ត៌មានកូរ៉េ ខាងជើង KCNA បានប្រកាសថា «កម្លាំងទាហានរថក្រោះរបស់កូរ៉េខាងជើងនឹង យកឈ្នះគូសត្រូវ ។
នៅក្នុងការត្រួតពិនិត្យលើសមត្ថភាពកម្លាំងយោធា លោកគីម ជុងអ៊ុន បានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំង ដោយបានបញ្ជាក់ ថា ពិតជាអស្ចារ្យខ្លាំងណាស់ ដែលកម្លាំងទាហានមានការខិតខំត្រៀមលក្ខណៈ សម្រាប់សង្គ្រាម។
ក្រុមអ្នកសង្កេតការណ៍របស់អាមេរិក និងកូរ៉េខាងត្បូងបានបញ្ជាក់ថាកូរ៉េខាងជើង នឹងមានសកម្មភាពយោធាជាទ្រង់ ទ្រាយធំ នៅក្នុងខែមេសានេះ ក្នុងនោះមានការសាកល្បងគ្រាប់បែកបរមាណូ និងកាំ ជ្រួចមីស៊ីលជាដើម នៅក្នុង ឱកាស បុណ្យខួប អតីតមេដឹកនាំគីម អុីលស៊ុង និងឲ្យជាជីតារបស់លោកគីម ជុងអ៊ុនផង ដែរ។
ពាក់ព័ន្ធនឹងសកម្មភាពរបស់កូរ៉េខាងជើងនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសដល់ប្រទេសចិន ដែល មិនមានសកម្មភាពណាមួយរារាំង កម្មវិធីអាវុធរបស់កូរ៉េខាងជើង ។ ប្រសិនបើចិន ចូលរួមហាមប្រាមនោះ កូរ៉េខាងជើងនឹង មិនអាចបន្តកម្មវិធីអាវុធបានឡើយ ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ ទើបបានព្រមានថា បើចិននៅមិនចូលរួមដាក់សម្ពាធ ទៅលើ កូរ៉េខាងជើងទៀតនោះ សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរ ក្នុងការធ្វើសកម្មភាព ប្រឆាំងរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងជាឯកតោភាគីនោះទេ។
តាមសេចក្តីរាយការណ៍ ដែលទើប ចេញផ្សាយ ដោយគេហទំព័រ Ibtimes នៅ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹង ថានៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹង កាសែត Financial Times លោក ត្រាំ បានធ្វើការបញ្ជាក់ យ៉ាងច្បាស់ៗថា លោកនឹងដោះស្រាយចំពោះបញ្ហាកូរ៉េខាងជើង បើទោះជាមាន ឬក៏គ្មានជំនួយពីចិនក៏ ដោយ សរុបទៅ គឺវាអាចទៅរួច ចំពោះ សហរដ្ឋអាមេរិក ដើម្បីដោះស្រាយ រឿងកូរ៉េ ខាងជើងដោយគ្មានចិន។
គួរបញ្ជាក់ផងដែរថា តាមសេចក្តីរាយ ការណ៍ ចំពោះបញ្ហាការកើនឡើង នូវការ គំរាមកំហែងដែលបង្កឡើងដោយកម្មវិធី នុយក្លេអ៊ែរ មេដឹកនាំផ្តាច់ការ កូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ លើកយកមកពិភាក្សាក្នុង ជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅ Mar-a-Lago នាថ្ងៃទី៦ និងថ្ងៃទី៧ ខែ មេសាខាងមុខ ដែលនោះ គឺជាជំនួបទីមួយ រវាងមេដឹកនាំនៃប្រទេសទាំងពីរ ។
ពាក់ព័ន្ធនឹងសកម្មភាពរបស់កូរ៉េខាងជើង ក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ ទណ្ឌកម្មប្រឆាំងអ្នកទទួលខុសត្រូវ១១រូប មកពីសហគ្រាសនិងក្រុមហ៊ុនកូរ៉េខាងជើង។ ទណ្ឌកម្មថ្មីរបស់អាមេរិកមានទិសដៅឲ្យកូរ៉េខាងជើង ដែលមានមហិច្ឆតានុយក្លេអ៊ែរឥតស្រាកស្រាន្តនោះកាន់តែឯកា ក្នុងពិភពលោក។
ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ប្រឆាំងអ្នកទទួលខុសត្រូវ១១រូប នៃ បណ្តាសហគ្រាសនិងក្រុមហ៊ុនកូរ៉េខាងជើង គឺជាទណ្ឌកម្មហាមប្រាមការធ្វើពាណិជ្ជកម្មជាមួយបុគ្គលទាំង១១រូបនេះ ហើយក៏ជាទណ្ឌកម្មហាមប្រាមការធ្វើពាណិជ្ជ កម្មជាមួយក្រុមហ៊ុនរបស់ពួកគេទាំងនេះដែរ។ បុគ្គលិកក្រុមហ៊ុននិងសហគ្រាស កូរ៉េខាងជើងដែលរងទណ្ឌកម្មពីអាមេរិក ភាគច្រើនមានមូលដ្ឋាននៅចិននិងរុស្ស៊ី។ ពួកគេធ្វើការឲ្យបណ្តាសហគ្រាសក្រុម ហ៊ុនដែលទទួលជាវសម្ភារ ឬបច្ចេកវិទ្យា ផ្សេងៗ សម្រាប់ឧស្សាហកម្មការពារជាតិ កូរ៉េខាងជើង។
ក្រុមហ៊ុនកូរ៉េខាងជើងដែលរងទណ្ឌកម្មមានឈ្មោះថា Paeksol Trading Corporation ជាក្រុមហ៊ុននាំចេញធ្យូងថ្ម និងរ៉ែ ដែក ពីកូរ៉េខាងជើង។ អាមេរិកបានសហការ ជាមួយចិន ហាមមិនឲ្យក្រុមហ៊ុនមួយនេះនាំចេញធ្យូងថ្ម ពីកូរ៉េខាងជើងទៀត។ ប៉ុន្តែ ក្រុមហ៊ុន Paeksol បានបង្វែរសកម្មភាព របស់ខ្លួន ដោយបានប្រើក្រុមហ៊ុនអន្តរការី នៅក្រុងDalian ភាគខាងជើងប្រទេសចិន ក្នុងការបន្តការនាំចេញធ្យូងថ្មវិញ។
ប្រឈមនឹងទណ្ឌកម្មពីអង្គការសហប្រជាជាតិប្រឆាំងមហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង កន្លងមកកូរ៉េខាងជើងបានបង្វែរវិធីរកចំណូលថវិកាក្នុងស្រុក ដោយប្រើក្រុមហ៊ុនអន្តរការីទាំងនេះ ឲ្យធ្វើពាណិជ្ជកម្មជា មួយម៉ាឡេស៊ី និងចិន។ ទណ្ឌកម្មថ្មីៗរបស់អាមេរិកប្រឆាំងក្រុងព្យុងយ៉ាងពេលនេះ មានទិសដៅបង្កភាពរាំងស្ទះមិនឲ្យកូរ៉េ ខាងជើង អាចប្រើក្រុមហ៊ុនអន្តរការីទាំងនេះបានទៀត។ ពោលគឺមិនឲ្យក្រុងព្យុងយ៉ាងអាចរកចំណូល ដើម្បីអភិវឌ្ឍកម្មវិធី នុយក្លេអ៊ែរ គំរាមសន្តិសុខតំបន់តែម្តង។
សម្រាប់ក្រសួងហិរញ្ញវត្ថុអាមេរិក ទណ្ឌកម្មទាំងនេះដើរស្របតាមការសន្យារបស់អាមេរិក ក្នុងការការពារសម្ពន្ធមិត្តនៅអាស៊ី។ អាមេរិកបានអំពាវនាវឲ្យបណ្តា ប្រទេសសម្ពន្ធមិត្តរបស់ខ្លួនចាត់វិធាន ការដូចគ្នានេះ ប្រឆាំងកូរ៉េខាងជើងផង ដែរ៕ ម៉ែវ សាធី