ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកត្រូវចាប់ខ្លួនក្រោយកូនក្រុមចាញ់ក្លិប Barcelona B ១២-០

ចែករំលែក៖

លោក Fillippo di Pierro គ្រូបង្វឹកក្រុម Eldense ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីកូនក្រុមរបស់គាត់ប្រកួត ចាញ់ក្លិប Barcelona B ក្នុងលទ្ធផលយ៉ាងអាម៉ាស ១២-០ នៅក្នុងក្របខ័ណ្ឌលំដាប់ទី៣របស់ប្រទេសអេស្ប៉ាញ។

បរាជ័យយ៉ាងធំធេងដល់ទៅ១២គ្រាប់នេះគឺមានកំណត់ត្រាស្មើនឹងក្រុមExtremaduraដែលធ្លាប់ឈ្នះក្រុមPortuenseដោយលទ្ធផលដូចគ្នាក្នុងឆ្នាំ១៩៩២នៅក្របខ័ណ្ឌលំដាប់ទី៣របស់ប្រទេសអេស្ប៉ាញ ហើយ។

ប៉ុន្តែប៉ូលិសបានចាប់ខ្លួនគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Fillippo di Pierroដោយចោទថា បានប្រព្រឹត្តអំពើពុករលួយរៀបចំលទ្ធផលបាល់ទាត់។

ខ្សែប្រយុទ្ធCheikh Saadបាននិយាយប្រាប់វិទ្យុអេស្ប៉ាញ មួយថា “មានកីឡាករ៤នាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរៀបចំលទ្ធផលបាល់ទាត់នេះ។ ខ្ញុំមិនខ្វល់ថាមានរឿងអ្វីកើតឡើង ឡើយដោយខ្ញុំនឹងប្រាប់ឈ្នោះពួកគេទាំងនោះប្រសិនបើអាច។ ពួកគេបានប្រាប់មិត្តរួមក្រុមថាការប្រកួតនេះនឹងត្រូវរៀបចំ លទ្ធផលទុកជាមុន ហើយបើអ្នកចង់លេងអ្នកមិនត្រូវស៊ុតបាល់បញ្ចូលទីឡើយ” ៕ ដេវីត

dr (1) dr


ចែករំលែក៖