ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ អង្គរសង្រ្កាន្ដផ្តល់ឱកាសយុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិឈ្វេងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងថា អង្គរសង្រ្កាន្ដផ្តល់ឱកាសយុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិឈ្វេងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ជាតិ ។

សម្តេចបានមានប្រសាសន៍នៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី១២ ខែមេសា យ៉ាងដូច្នេះថា៖

«សួស្តីឆ្នាំថ្មី!

តើបងប្ងូនបានរៀបចំត្រៀមខ្លួនហើយឬនៅដើម្បីអបអរសាទរឆ្នាំថ្មីនេះ? ក្នុងថ្ងៃចូលឆ្នាំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ -១៦ ខែ មេសា ឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នឹងបាន សប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសគឺនៅលើទឹកដីអង្គរដ៏បវរ ដែលនឹងមានព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» ដ៏អស្ចារ្យដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី។

ដូចនៅរៀងរាល់ឆ្នាំ ព្រឹត្តិការណ៍«អង្គរសង្រ្កាន្ដ» នឹងនាំមកនូវទស្សនីយភាពវប្បធម៌ ប្រពៃណី ដ៏សម្បូរបែបរបស់កម្ពុជា ដែលបានផ្ដល់ឱកាសដល់យុវជនក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានកម្សាន្តសប្បាយ។ ទន្ទឹមនឹងនេះ គឺជាឱកាសអោយភ្ញៀវទេសចរណ៍បរទេស និងយុវជនកម្ពុជាបានស្វែងយល់កាន់តែច្បាស់ និងចូលរួមចំណែកលើកស្ទួយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ជាតិ ដូចជាសិល្ប: របាំប្រជាប្រិយ ល្បែងប្រជាប្រិយខ្មែរ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា ដែលកម្ពុជាអោយបានគង់វង្សរីកចម្រើនល្បីល្បាញខ្លាំងឡើងថែមទៀត។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត នឹងអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៌អង្គរ សង្រ្កាន្តឆ្នាំ ២០១៧ នៅខេត្តសៀមរាបអង្គរ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយរីករាយទាំងអស់គ្នា!» ៕


ចែករំលែក៖