រដ្ឋាភិបាលថៃបានប្ដេជ្ញាស្វែងរកចាប់ខ្លួនមេដឹកនាំស្នូលនៃក្រុមអាវក្រហមលោក Wuthipong Kochathamakun ដែលមានឈ្មោះហៅក្រៅថាកូទីពី ប្រទេស ឡាវមកវិញ ក្រោយពីសមត្ថកិច្ចបានរកឃើញអាវុធជាច្រើននៅក្នុងផ្ទះមួយកន្លែងនាតំបន់ផាធុម ថានី ដោយជឿជាក់ថា អាវុធទាំងនោះនឹងត្រូវបានប្រើប្រាស់ប្រឆាំងនឹង អាជ្ញាធរ និងធ្វើឃាតនាយករដ្ឋមន្រ្តី។
សារព័ត៌មាន បាងកកប៉ុស្ដិ៍បានឲ្យដឹង ថា ប្រទេសថៃ បានស្នើជាថ្មីម្ដងទៀតទៅ កាន់ ភាគីឡាវ (ការធ្វើបត្យាប័ន) សម្រាប់ការចាប់ខ្លួនមេចលនាក្រុមអាវក្រហមលោក Wuthipong Kochathamakun ហៅក្រៅថា កូទី ដែលត្រូវបានគេជឿ ជាក់ថា បានលាក់ទុកអាវុធនៅក្នុងផ្ទះមួយកន្លែងនៅផាធុមថានី ដើម្បីបង្កអស្ថិរភាពនយោបាយ និងឈានដល់ការធ្វើ ឃាត នាយករដ្ឋមន្រ្តី។
មូលហេតុដែលបណ្ដាលឲ្យមេចលនា ក្រុមអាវក្រហមភៀសខ្លួនទៅកាន់ប្រទេសឡាវគឺ បន្ទាប់ពីផែនការលាក់ទុកអាវុធត្រូវបានបែកធ្លាយ និងត្រូវបានសមត្ថកិច្ច បង្ក្រាប ដោយអះអាងថា នោះទំនងជាការរៀបចំរបស់ក្រុមអាវក្រហម ពីព្រោះអាវុធទាំងនោះត្រូវបានសមត្ថកិច្ចរឹបអូសពីផ្ទះនៅតំបន់ផាធុម ថានី ដែលជាប់ពាក់ព័ន្ធនឹង មេដឹកនាំក្រុមអាវក្រហមលោក Wuthipong KochthamaKun ដែលមាន ឈ្មោះ ហៅក្រៅថា កូទី។
យោងតាមការលើកឡើងរបស់ មេបញ្ជា ការ ប៉ូលិសជាតិលោក Chakthip Chaijinda បានឲ្យដឹងថា អាវុធដែលត្រូវបានរឹបអូស មួយចំនួន គឺយកមកពីកងកម្លាំងយោធា ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មហិង្សា របស់ក្រុមអ្នកនយោបាយអាវក្រហម នៅ ក្នុងទីក្រុងបាងកក កាលពីឆ្នាំ២០១០៕ ម៉ែវ សាធី