ក្លិបយក្សអេស្ប៉ាញ Real Madrid បានទម្លាក់ជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ចេញពីកម្មវិធីChampions Leagueទាំងក្តីរំភើបផង និងភាពចម្រូងចម្រាសផង។
អ្វីដែលធ្វើឲ្យមានភាពរំភើបរីករាយនៅក្នុងការប្រកួតនោះគឺក្រុមទាំង២បានស៊ុតបាល់ បញ្ចូលទីគ្នារហូតដល់ទៅ៦ គ្រាប់ធ្វើឲ្យអ្នកទស្សនាជក់ចិត្តបំផុត ។
គ្រាប់បាល់ទីមួយកើតឡើងនៅនាទីទី៥៣ជាការទាត់បញ្ចូលទីរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski ប៉ុន្តែខ្សែប្រយុទ្ធ Ronaldo របស់ Real Madrid បានតែតបាល់បញ្ចូលទីតាមស្មើវិញនាទីទី៧៦ ។
រំលងបាន២នាទី ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos ភ្លាត់ស្នៀតទាត់បាល់ចូលទីខ្លួនឯងធ្វើឲ្យក្រុមលោក Carlos Ancelotti មានគ្រាប់បាល់នាំមុខសាជាថ្មី។ យ៉ាងណាក៏ដោយនៅនាទីទី៨៤ Bayern សល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះដោយសារ Arturo Vidal ត្រូវពិន័យកាតក្រហម បណ្តេញចេញពីការប្រកួត។
ដោយសារតែកាលពីជើងទីមួយនៅទឹកដីអាល្លឺម៉ង់ក្រុមការពារតំណែងជើងឯកទ្វីបអឺរ៉ុបReal Madridបានយកឈ្នះ Bayern ២-១ តែពេលប្រកួតនៅអេស្ប៉ាញ Bayern បានយកឈ្នះ ២-១ វិញត្រឹមម៉ោង៩០នាទី។ ក្រុមទាំង២ត្រូវប្រកួតនៅក្នុងម៉ោងបន្ថែម៣០នាទី។ ក្រុម Bayern Munich រងការវាយសម្រុកយ៉ាងខ្លាំងដោយសារតែនៅសល់គ្នាតែ១០ នាក់ហើយត្រូវក្រុម Real Madrid ស៊ុតបញ្ចូលទីបាន៣គ្រាប់បន្ថែមដោយកីឡាករ Ronaldo ២គ្រាប់ (នាទីទី១០៥, នាទីទី១១០) និងកីឡាករ Marco Asensio រកបានមួយគ្រាប់នៅនាទីទី១១២ ។
អ្វីដែលជារឿងចម្រូងចម្រាសនៅក្នុងការប្រកួតនោះគឺការផ្តល់កាតក្រហមឲ្យកីឡាករ Arturo Vidalពីសំណាក់អាជ្ញាកណ្តាលហាក់បីដូចជាមិនសមហេតុផល ហើយ២គ្រាប់របស់ Ronaldo ហាក់បីដូចជាអកហ្សឺ (offside) ។
ចំណែកលោក Carlo Ancelotti បាននិយយាយថា ការធ្លាក់ចេញពីកម្មវិធីទ្វីបអឺរ៉ុបលើកនេះដោយសារតែអាជ្ញាកណ្តាលលោក Viktor Kassai កាត់សេចក្តីមិនបានល្អ។
មួយគូទៀតក្រុម Atletico Madrid ក៏បានឈានទៅវគ្គបន្តដែរ ក្រោយប្រកួតស្មើជាមួយក្រុម Leicester City ១-១ សរុបទាំង២ជើងឈ្នះ ២-១។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតបាល់ទាត់កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧៖
Europe – UEFA Champions League | |||||
FT | Leicester City | 1 – 1 | Atlético Madrid | View events | More info |
FT | Real Madrid | E 4 – 2 | Bayern München | View events | More info |
France – Ligue 1 | |||||
FT | Metz | 2 – 3 | PSG | View events | More info |
World – Friendlies | |||||
FT | Kenya | 0 – 0 | Malawi |
Denmark – Superliga |
|||||
FT | OB | 1 – 0 | Randers | View events | More info |
Denmark – Reserve League |
|||||
2nd Phase Group 1 |
|||||
FT | Midtjylland Res. | 4 – 0 | Esbjerg Res. | More info | |
2nd Phase Group 2 |
|||||
FT | Brøndby Res. | 1 – 1 | Vejle-Kolding Res. | More info | |
FT | AaB Res. | 3 – 4 | AGF Res. | More info | |
England – League One |
|||||
FT | Bolton Wanderers | 0 – 0 | Bury |