ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីវ័យក្មេងម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនករណីជួញដូរថ្នាំញៀន

ចែករំលែក៖


ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យបាន ចាប់ឃាត់ខ្លួនស្រ្តីម្នាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង៥០នាទី ​យប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី០៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។ លោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យបាននិយាយថា កម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានសហការជាមួយកម្លាំងល្បាតនគរបាលខណ្ឌមានជ័បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន​ហើយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ ១ នាក់ ពីបទ​ជួញដូរដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ឈ្មោះ សាន ស្រីទូច ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ​លេខ២៧១ ភូមិ ៧ សង្កាត់ចាក់​អង្រែ​លើ ខណ្ឌមានជ័យ។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លាពីជនសង្ស័យជាគ្រឿងញៀនចំនួន១៧កញ្ចប់ថង់តូចកាបូបស្ពាយពណ៍ខ្មៅ១និងទូរស័ព្ទដៃចាស់១គ្រឿង។​

បច្ចុប្បន្ន​ជន​សង្ស័យ​ខាងលើឃាត់ខ្លួន​នៅអធិការដ្ឋាន ដើម្បី​​កសាង​​សំណុំ​រឿងបញ្ជូន ទៅកាន់តុលាការ ៕ តាឡឹម


ចែករំលែក៖