មានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្នុងទីក្រុង អង់ការ៉ា កាលពីថ្ងៃទី១៧ ខែ មេសា ឧបនាយករដ្ឋមន្ត្រីទួរគី លោក Numan Kurtulmus បានប្រកាសថា ប្រទេស នេះនឹងបន្តរក្សាការប្រកាសអាសន្នទូទាំងប្រទេសរយៈពេលថែម៣ខែទៀត ចាប់ តាំងពីថ្ងៃទី១៩ ខែមេសា។
នេះជាលើកទី៣ហើយដែលទួរគី ពន្យារ ពេលការប្រកាសអាសន្ននៅក្នុងប្រទេស ក្រោយពេលរដ្ឋាភិបាលបានប្រកាសអាសន្ន ក្រោយការធ្វើរដ្ឋប្រហារនៅខែកក្កដា ឆ្នាំ២០១៦។ ឧបនាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់ផងដែរថា ការសម្រេចខាងលើធ្វើតាមសំណើរបស់ក្រុមប្រឹកក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
ក្រោយពេលទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រជាមតិស្តីពីការកែទម្រង់រដ្ឋ ធម្មនុញ្ញរដ្ឋាភិបាលទីក្រុងអង់ការ៉ា បាន ប្រកាសពន្យារពេលគ្រាមានអាសន្ន៩ខែ ដើម្បីធានាដល់សន្តិសុខប្រទេសជាតិ។
ពេលដែលប្រធានាធិបតី អ៊ែរដូហ្គាន ឈ្នះឆ្នោតប្រជាមតិកាលពីថ្ងៃទី១៦ ខែ មេសា គាត់បានបិទទំព័រនៃការអភិវឌ្ឍ និង ទំនើបកម្មរបស់ប្រទេសទួរគី។
ថ្វីបើកែវភ្នែកជាច្រើនផ្តោតលើអំណាចរបស់ប្រធានាធិបតីដែលនឹងកើនឡើង គ្មានពីរ ក្រោយការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា កន្លង ទៅនេះក្តី តែអត្ថន័យនៃការបោះឆ្នោតនេះមានជម្រៅហួសពីអំណាចដែលប្រធានា ធិបតី រីស៊ីប តាយយីប អ៊ែរដូហ្គាន នឹង ទទួលបានទៅទៀត។ នៅពេលដែល បុគ្គលណាម្នាក់បោះឆ្នោត «យល់ព្រម» ឲ្យប្រទេសប្តូរពីរបបសភានិយម ទៅជា ប្រធានាធិបតីនិយម ពួកគេហាក់បីដូចជា កំពុងប្រឆាំងនឹងច្បាប់មូលដ្ឋាននៃរចនា សម្ព័ន្ធ ដែលបានចែងមកជាយូរណាស់មក ហើយ និងប្រឆាំងនឹងភាពទំនើបនិយម ដែលជា ក្រមសីលធម៌នៃការដឹកនាំប្រទេស ទួរគីពីដើមមក។ វាប្រៀបបីដូចជាការបើកដៃអនុញ្ញាតឲ្យប្រធានាធិបតីអ៊ែរដូហ្គាន និងគណបក្សកាន់អំណាច កែប្រែគុណ តម្លៃដែលប្រទេសនេះបានកសាងឡើង។
គណបក្សកាន់អំណាច និងអ្នកគាំទ ្ររបស់ខ្លួនលើកឡើងថា រដ្ឋសភាបច្ចុប្បន្ន មិនមានយុត្តិធម៌ តែរចនាសម្ព័ន្ធនៃការដឹកនាំថ្មីរបស់ពួកគេកាន់តែមិនមានភាពយុត្តិធម៌ជាងមុនទៅទៀត។ ក្រោយការបោះ ឆ្នោតប្រជាមតិនៅទួរគី ពេលនេះប្រធា នាធិបតីមានសិទ្ធិកាន់កាប់អំណាចពេញដៃដោយមានសិទ្ធិក្នុងការជ្រើសរើសចៅក្រមអនុវត្តច្បាប់ រំលាយសភា តែងតាំង មន្ត្រីជាន់ខ្ពស់ និងកាន់កាប់យោធាផង ដែរ។ តំណែងរដ្ឋមន្រ្តីត្រូវបានលុបចោល ទាំងស្រុង ហើយសន្និបាតជាតិមិនមាន អំណាចដូចមុនឡើយ។ អំណាចក្តោប ក្តាប់ធំធេងបែបនេះ មិនដែលមានឡើយ ក្នុងប្រវត្តិសាស្ត្រទួរគី ក្រៅពីស្តេចជំនាន់ អាណាចក្រអូតូមេន។ ការដឹកនាំបែបនេះនឹងកែប្រែប្រទេសទួរគី ដែលជាប្រទេស សម្បូរដោយធនធានអំណាចទៅជាប្រទេសដឹកនាំបែបបុរាណតាមគុណតម្លៃសាសនា។
ប្រធានាធិបតី អ៊ែរដូហ្គាន ចង់ផ្លាស់ប្តូរ រដ្ឋធម្មនុញ្ញប្រទេសតាំងពីឆ្នាំ២០១១ មក ម៉្លេះ ប៉ុន្តែមិនមានការគាំទ្រគ្រប់គ្រាន់ ទើប តែឆ្នាំ២០១៥ ដែលលោក អ៊ែរដូហ្គាន មិនទទួលបានកៅអីគ្រប់ក្នុងការចេញច្បាប់ ក្នុងរដ្ឋធម្មនុញ្ញ និងត្រូវធ្វើប្រជាមតិវិញ។ ក្នុងអំឡុងឆ្នាំ១៩៩០ និងឆ្នាំ២០០០ ទួរគីមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេសបង្កជាចលាចល និងរងការ វាយប្រហារពីជនជាតិឃើដជាច្រើនដង ដែលប្រធានាធិបតីបានប្រើប្រាស់ជាមនោគមន៍បញ្ចុះបញ្ចូលប្រជាជនថា ទួរគីត្រូវការ ប្រព័ន្ធដឹកនាំប្រទេសប្រធានាធិបតីនិយម។
ប្រធានាធិបតី អ៊ែរដូហ្គាន ជាមេដឹកនាំ ផ្តាច់ការ ហើយដូចមេដឹកនាំផ្តាច់ការដទៃទៀតលើពិភពលោក គាត់ត្រូវការច្បាប់ជា ខ្នងបង្អែក។ ពេលនេះគាត់កំពុងទទួលបាន ជោគជ័យក្នុងការផ្តួលរំលំរដ្ឋសាធារណៈ និងជំនួសមកវិញនូវរចនាសម្ព័ន្ធនៃអាណាចក្រអូតូមេន។ ខណៈដែលប្រទេសធ្វើ ដំណើរទៅមក ទៅរកលទ្ធិប្រជាធិបតេយ្យប្រធានាធិបតី អ៊ែរដូហ្គាន កំពុងបញ្ចប់ការ វិវត្តនេះ ដោយឲ្យប្រទេសដើរថយក្រោយមកក្នុងរបបផ្តាច់ការវិញ ដោយមានរូបគាត់កាន់កាប់អំណាចទាំងអស់៕ ម៉ែវ សាធី