អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅវេលា ថ្ងៃត្រង់ថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុង តំបន់ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្តចិន និងជា ប្រធានរដ្ឋចិន បានអញ្ជើញ ទៅដល់ ក្រុងហាណូយ តាមយន្តហោះ ពិសេស ដើម្បី បំពេញ ទស្សនកិច្ច ផ្លូវរដ្ឋនៅ ប្រទេស វៀតណាម តបតាម ការអញ្ជើញ របស់លោក Tô Lâm អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិម បក្ស កុម្មុយនីស្ត វៀតណាមនិង លោក Luong Cuong ប្រធាន រដ្ឋវៀតណាម ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន លើកឡើង ក្នុង សុន្ទរកថាជា លាយលក្ខណ៍អក្សរ នៅព្រលាន យន្តហោះ Noibai ក្រុងហាណូយ របស់ វៀតណាមថា បក្សកុម្មុយនីស្ត វៀតណាម បាន ដឹកនាំ ប្រជាជន វៀតណាម ឆ្ពោះទៅកាន់ គោលដៅ តស៊ូព្យាយាម “១០០ឆ្នាំ ចំនួនពីរ” នៃការកសាង រដ្ឋនិងបក្ស កម្រិតជីវភាព រស់នៅរបស់ ប្រជាជនត្រូវបាន លើកកម្ពស់ជា បន្តបន្ទាប់ កម្លាំង ឥទ្ធិពលក្នុង តំបន់និង អន្តរជាតិ បានកើនឡើង ជាបន្តបន្ទាប់ ការកសាង ទំនើបកម្មនិង ឧស្សាហូបនីយកម្ម សង្គមនិយម ទទួលបាន សមិទ្ធផលដ៏ លេចធ្លោ ។ ភាគីចិន រីករាយ ចំពោះ សមិទ្ធផល ទាំងនេះ ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសទាំងពីរ ចិននិងវៀតណាម ជាប្រទេស ជិតខាង មាន របប សង្គមនិយម ដែលមាន ទឹកដី តភ្ជាប់គ្នា ក៏ដូចជា សហគមន៍រួម វាសនាដែល ប្រកបដោយ អត្ថន័យ ជាយុទ្ធសាស្ត្រ ។ ឈរលើទី ចាប់ផ្តើមថ្មី ភាគីចិន រីករាយរួមជាមួយ ភាគីវៀតណាម មិនបំភ្លេច គោលបំណង ដើមដ៏មេត្រីភាព ចងចាំបេសកកម្មរួម ក្តាប់ជាប់ កាលានុវត្តភាព នៃ យុគសម័យ ធ្វើ កិច្ចសហប្រតិបត្តិការ ដែល មានកម្រិត កាន់តែខ្ពស់ ក្របខ័ណ្ឌកាន់តែ ទូលំទូលាយ និងមាន ភាពកាន់តែ ស៊ីជម្រៅ ដើម្បី ផ្តល់ ផលប្រយោជន៍កាន់តែ ល្អដល់ប្រជាជន នៃប្រទេសទាំងពីរ និងផ្តល់ ផលប្រយោជន៍ កាន់តែច្រើនដល់ ក្នុងតំបន់និង ពិភពលោក ៕
ដោយ ៖ សិលា