ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី《ប្រយោគ បុរាណចិន ដែល លោក Xi Jinping ចូលចិត្ត 》 (ភាសាវៀតណាម) ចាប់ ផ្តើម ចាក់ ផ្សាយ សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិង ប្រជាជនដើម្បី អបអរសាទរ ខួប ទី ៧៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងឱកាសដែល លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយ នីស្ត ចិន និងជា ប្រធានរដ្ឋចិន អញ្ជើញ ទៅបំពេញ ទស្សនកិច្ច ផ្លូវរដ្ឋ នៅប្រទេស វៀត ណាម កម្ម វិធី 《ប្រយោគ បុរាណចិន ដែល លោក Xi Jinping ចូលចិត្ត 》 (ភាសាវៀតណាម) បាន ចាប់ ផ្តើម ចាក់ ផ្សាយនៅ ប្រទេសវៀតណាម កាលពី ថ្ងៃទី១៤ ខែមេសា ។ នៅ ថ្ងៃ ដដែល ពិធី ធ្វើ កិច្ច សហ ប្រតិ បត្តិការរវាង អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន និង ស្ថានីយ ទូរ ទស្សន៍ជាតិ វៀត ណាម និងជា សកម្មភាព ផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន ដើម្បីអបអរសាទរ ខួបទី៧៥ នៃ ការ បង្កើតទំនាក់ទំនង ផ្លូវទូតរវាង ចិននិងវៀតណាម ក៏បានប្រារព្ធ ធ្វើ នៅក្រុង ហាណូយ ដែរ ។ លោក Phạm Minh Chính នាយករដ្ឋមន្ត្រី វៀតណាមបាន ផ្ញើសារលិខិត អបអរ សា ទរ ភ្ញៀវ កិត្តិយស ជាង១៥០រូបដែល បូករួមទាំង ឥស្សរជនដ៏ ល្បីឈ្មោះ មកពីមជ្ឈដ្ឋាន នានា ដូច ជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធ សារព័ត៌មាននិង អប់រំជាដើមរបស់ ប្រទេស ទាំង ពីរ វៀត ណាមនិងចិនបាន អញ្ជើញចូលរួម សកម្មភាពលើកនេះ ។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុង សុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួង ឃោសនាការ នៃ គណៈ កម្មា ធិការ មជ្ឈិមបក្ស កុ ម្មុយនីស្តចិន និងជា អគ្គនាយកនៃ អគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិម ចិន បានលើកឡើងថា ចិននិងវៀតណាម ជាប្រទេស ជិតខាង មាន របប សង្គមនិយម ដែ ល មាន ទឹកដី តភ្ជាប់ ជាមួយគ្នា ប្រទេសទាំងពីរ មានចំណងមិត្តភាព ប្រពៃណី ជាសមមិត្ត និង បង ប្អូន ។ អគ្គ ស្ថានីយ វិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន បាន រក្សាការផ្លាស់ ប្តូរ និង កិច្ច សហ ប្រ តិ ប ត្តិការ យ៉ាង ជិត ស្និទ្ធ ជាមួយប្រព័ន្ធ សារព័ត៌មាន និងស្ថាប័ន ដ៏សំខាន់ៗ របស់វៀតណាម ជាប់ រហូត មក បាន រួមគ្នាបង្កើត យន្តការ សហប្រតិបត្តិការ ក្នុងតំបន់ ដូចជា “ដៃគូ អា ស៊ាន ”ជា ដើម ដែល បាន បង្កើត គំរូនៃ កិច្ចសហប្រតិបត្តិការ ដ៏ជោគជ័យ ជាច្រើន ។ អគ្គស្ថានីយ វិទ្យុ និង ទូរ ទស្សន៍ មជ្ឈិមចិន មាន ឆន្ទៈ ធ្វើខិតខំប្រឹងប្រែង រួមជាមួយ មិត្តភក្តិមកពី មជ្ឈដ្ឋាននានា របស់ វៀត ណាម ឆ្លង តាម រយៈ ការអនុវត្ត ជាក់ ស្តែង ដើម្បី រួម ចំណែក ជា តម្រិះ ប្រាជ្ញា និង កម្លាំង កាន់ តែច្រើនដល់ ការ បង្កើត សហ គមន៍រួមវាសនា ចិន-វៀត ណា ម ដែល ប្រកបដោយ អត្ថន័យ ជា យុទ្ធសាស្ត្រ ក៏ ដូច ជា កសាង“មហាផ្ទះ ទាំង៥ ” គឺសន្តិ ភាព សុខសាន្ត្រាន វិបុលភាព ស្រស់ ស្អាត និង មេត្រីភាព៕

ដោយ ៖ សិលា


ចែករំលែក៖