ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍រត់ Baton run គឺជាស្មារតីនៃប្រជាជនប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍

ចែករំលែក៖

ភ្នំពេញ៖ បរិបថថ្មីនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់ប្រទេសដែលជាសមាជិកអាស៊ាន នឹងចាប់ផ្តើមស្វែងយល់ពីវប្បធម៌ អរិយធម៌ សិល្បៈ ទំនៀមទំលាបពីគ្នាទៅវិញទៅមក ក្នុងនោះ ព្រឹត្តិការណ៍ប្រកួតកីឡានានា ពិសេសកីឡាស៊ីហ្គេម ដែលជាផ្នែកមួយឲ្យប្រជាជននៃប្រទេសទាំង១០ បានជួបប្រស្រ័យទាក់ទង់គ្នា ដោយភាពស្និតស្នាលបំផុត។

ដោយឡែកព្រឹត្តិការណ៍រត់ Baton run គឺជាព្រឹត្តិការណ៍ដំបូងនៅក្នុងតំបន់អាស៊ានដែលគណៈកម្មាធិការណ៍ជាតិ ម៉ាឡេស៊ី (MASOC) សហការជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំង១០បង្កើតឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រត្តិការគ្នាល្អ និងអបអរសាទរ ដំណើរឆ្នោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ចាប់ផ្តើមនាថ្ងៃទី១៩ដល់ថ្ងៃទី៣០ ខែសីហា និងព្រឹត្តិការណ៍ប្រកួតប៉ារ៉ាឡាំពិក ចាប់ផ្តើមពីថ្ងៃទី១៧ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក DatukM.saravanan អនុរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាម៉ាឡេស៊ី បានថ្លែងថា ព្រឹត្តិការណ៍រត់ប្រណាំងBaton run គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលមានការចូលរួមពីកីឡាករកីឡាការិនី មកពីគ្រប់ផ្នែកអត្តពលកម្មទាំងអស់ ក្នុងនោះក៏មានសិស្សានុសិស្សផងដែរ។

លោកអនុរដ្ឋមន្ត្រីរូបនេះ បានបន្តថា ការរួមគ្នានេះធ្វើឡើងក្នុងគោលបំណង ឆ្ពោះទៅទីក្រុងកូឡាឡាំពូរ ជាកន្លែងប្រារពព្រឹត្តិការរណ៍កីឡាស៊ីហ្គេមលើកទី២៩ ដូច្នេះគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី រៀបចំនិមិត្តសញ្ញាមួយ គឺដំបង Baton ដែលមានទំ្ងន់៦០០ក្រាម ដែលជាដំបងនិមិត្តរូប របស់Baton run មានន័យថា Baton runនេះ នឹងធ្វើគ្រប់ប្រទេសសមាជិកអាស៊ានទាំង១០ ដោយតំណាងប្រទេសនីមួយៗ ត្រូវមកទទួលដំបង Baton យកទៅរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់រហូតវិលដល់ប្រទេស ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នឹងធ្វើចុងក្រោយគេ។ សម្រាប់ព្រឹត្តិការណ៍ Baton run បន្តតម្រូវលើប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមនៅសប្តាហ៍បន្ទាប់ពីប្រទេសកម្ពុជា គឺឯកអគ្គរាជទូត ឥណ្ឌូនេស៊ី លោក PitonoPurnomoបានមកទទួលដំបង Baton ពីលោក ស៊ាន ប៊ូរ៉ាត អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៃប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃ២២ ខែមេសា ឆ្នាំ២០១៧ ។

លោក ស៊ាន ប៊ូរ៉ាត អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា កម្ពុជាគឺជាប្រទេសទី៨ហើយ ដែលរៀបចំព្រឹត្តិការណ៍Baton run នេះ ហើយប្រទេសជាបន្ទាប់គឺឥណ្ឌូនេស៊ី ធ្វើនៅសប្តាហ៍ក្រោយនេះ រួចត្រូវបន្តទៅប្រទេសសិង្ហបុរី និងចុងក្រោយប្រទេសម៉ាឡេស៊ី។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍រត់Baton run គឺជាព្រឹត្តិការណ៍រត់រួមគ្នាមួយ ក្នុងស្មារតីប្រជាជាតិអាស៊ីអាគ្នេយ៍តែមួយ ដូច្នេះព្រឹត្តិការណ៍នេះបង្ហាញឲ្យឃើញពីការសហប្រតិបត្តិការគ្នាល្អ និងជាការចូលរួមអបអរសាទរ នូវដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលប្រព្រឹតទៅនៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខនេះ។

គួររំលឹកថា ព្រឹត្តិការណ៍ រត់ប្រណាំងBaton runដែលបានប្រព្រឹតទៅបានព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៧នៅទីក្រុងភ្នំពេញ មានអ្នកចូលរួមរត់ជិត៥៨៦នាក់ ក្នុង មានកីឡាករ ៤៥៨ កីឡាការិនី ១០០នាក់ គ្រូបង្វឹក ២៨នាក់ មក ពីសមាគម ក្លិបចំនួន២៧ និងមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕ សារីម


ចែករំលែក៖